ឈ្មួញចាប់ផ្ដើមដាក់បទល្មើសនេសាទនៅព្រែកឆ្លូងខេត្តក្រចេះក្រោមការចាត់ចែងរបស់លោកហុង

ឈ្មួញចាប់ផ្ដើមដាក់បទល្មើសនេសាទនៅព្រែកឆ្លូងខេត្តក្រចេះក្រោមការចាត់ចែងរបស់លោកហុង

ខេត្តក្រចេះ៖ ចាប់ផ្ដើមហើយ,ចាប់ផ្ដើមហើយ ក្រោមការសម្របសម្រួលពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ការដាក់បទល្មើសនេសាទនៅព្រែកឆ្លូង ស្ថិតក្នុងស្រុកឆ្លូងខេត្តក្រចេះ បានចាប់ផ្ដើមដំណើរការហើយ។ អាជ្ញាធរជំនាញអះអាងថាដំណើរការនេះមិនខុសច្បាប់ទេ ប៉ុន្តែយ៉ាងណាក៏ដោយប្រភពថា មានការសម្របសម្រួលជាខ្សែកណ្ដាលមួយ រវាងពួកឈ្មួញអ្នកនេសាទល្មើសច្បាប់និងអាជ្ញាធរមានសមត្ថកិច្ចដោយអាជីវករដែលជាមេការម្នាក់ឈ្មោះប៉ូវ ឈុនហុង។

ស្របពេលដែលទឹកកំពុងហូរចេញពីបឹងចូលទន្លេមេគង្គវិញ នៅឯព្រែកឆ្លូងគេសង្កេតឃើញមានដាយរាប់រយ តូចធំកំពុងដាក់របាំងភ្ជិតព្រែកទាំងមូលច្រើនដំណាក់កាល។ បើតាមប្រភពប្រាប់ថា ដាយទាំងតូចទាំងធំរាប់រយ បាននឹងកំពុងរៀបចំដំណើរការជាបណ្ដើរៗ ដើម្បីប្រមូលផលនេសាទនៅពេលខាងមុខ។ ប្រភពបន្ថែមថា ក្នុងដាយ១ ដែលមានទ្រង់ទ្រាយធំត្រូវបង់ឲ្យលោកហុងក្នុងតម្លៃជិត 1.000 ដុល្លារ ឬប្រហាក់ប្រហែល 3 លានកន្លះ ទៅ 4 លានរៀល។ រីឯដាយតូចៗល្មមក៏ត្រូវបង់ឲ្យលោកហុងដែលជាអ្នករត់ការ ឬជាមេការក្នុង១ដាយ២លានរៀលដែរ។

ពាក់ព័ន្ធនឹងបញ្ហាការដាក់ដាយភ្ជិតព្រែកឆ្លងនេះ មន្ត្រីជំនាញនាយខណ្ឌរដ្ឋបាលជលផលលោក ម៉ុក ពន្លក អះអាងថា មិនខុសច្បាប់ទេ។ លោកបានមានប្រសាសន៍ថា*មាត្រា ៩៤.-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលជាប្រាក់ ពីមួយ (១) ដង ទៅពីរ (២) ដង លើតម្លៃទីផ្សារនៃវត្ថុតាងពិតប្រាកដ ឯវត្ថុតាង ទាំងអស់ត្រូវប្រគល់ឱ្យសាមីជនវិញ ចំពោះជនណាដែលបានប្រព្រឹត្តបទ ល្មើសណាមួយដូចខាងក្រោមៈ

១-នេសាទដោយអួនអូសគូ ឬ អូនហ៊ុមរួមផ្សំភ្លើងធ្វើឱ្យត្រី ឬ វារីសត្វកុំ ។

២-នេសាទដោយឧបករណ៍ម៉ាញ់ នាម ជន មងក្រឡុក មងអូស ឈ្នាងអូសលៀស ឬខ្មៅនៅទឹកសាប និងឈ្នាងអូសគ្រែងឈាមនៅ តំបន់ឆ្នេរសមុទ្រដែលអូស ឬ រុញដោយកម្លាំងម៉ាស៊ីនដោយគ្មានការអនុញ្ញាត ។

៣-នេសាទដោយប្រើឧបករណ៍ដោយចាប់ត្រី ឬ ដោយចាប់ បង្កងខុសទីតាំងកំណត់របស់ឡូត៍ដោយចាប់ត្រី ឬ ដោយចាប់បង្កង ។

៤-នេសាទដោយអួនអូស ឬ ល្អាងអូ ឈ្នាងអូសគ្រំក្រឡាហូលនៅ ក្រៅតំបន់អនុញ្ញាតឱ្យធ្វើនេសាទ ។

បើតាមប្រភពបានឲ្យដឹងថា មិនមែនមានតែព្រែកឆ្លូងនេះទេ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជំនាញរដ្ឋបាលជលផលខេត្តក្រចេះ ចាត់ចែងឲ្យមានការនេសាទដោយដាក់ដាយបែបនេះ។ បណ្ដាព្រែកតូចធំផ្សេងទៀតនៅក្នុងខេត្តក្រចេះ សុទ្ធតែត្រូវបានអនុញ្ញាត ឱ្យដាក់ដាយដើម្បីអ្វីដែលលោកនាយខណ្ឌរដ្ឋបាលជលផលអះអាងថាបានចំណូលជូនរដ្ឋដែរ៕

ទោះយ៉ាងណាក៏ដោយ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំការស្រាយបំភ្លឺ ពីសំណាក់ភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

img 20251024 110451 283 img 20251024 110454 210 videocapture 20251024 110430 videocapture 20251024 110425 videocapture 20251024 110418 videocapture 20251024 110407 videocapture 20251024 110353 videocapture 20251024 110325

Scroll to Top