ខេត្តកណ្ដាល៖ នាថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល រួមជាមួយអធិការរងនគរបាលស្រុក ទទួលការងារសន្តិសុខ និងគ្រឿងញៀន មេបញ្ជាការងកងរាជអាវុធហត្ថស្រុក បានចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីការបង្ការ និងទប់ស្កាត់បទល្មេីសគ្រឿងញៀន ល្បែងឆបោកតាមប្រព័ន្ធអនឡាញ (ONLINE SCAMS) និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្តខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕


