ក្រុងអរិយក្សត្រ៖ នាថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥, លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាក្រុង។
• ចំពោះបញ្ហាផ្សេងៗ អង្គប្រជុំបានលើកឡើងពាក់ព័ន្ធចំណុចសំខាន់ចំនួន ៦រួមមាន៖
– បញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់
– ត្រៀមលក្ខណៈរៀបចំវេទិកាក្រុមប្រឹក្សាខេត្ត គម្រោងនឹងប្រារព្ធនាខែធ្នូខាងមុខ
– ត្រៀមលក្ខណៈរៀបចំផែនការការពារក្បួនជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល
– បញ្ហាបរិស្ថាន អនាម័យ សុខុមាលភាពសាធារណៈ យុទ្ធនាការ ផ្ទះយើងស្អាត
– បញ្ហាគ្រប់គ្រង អប់រំ ណែនាំ អ្នកប្រើប្រាស់មធ្យោបាយរថយន្តធន់ធ្ងន់ រថយន្តដី
– ការងារក្នុងរដូវបើកនេសាទ ផ្សព្វផ្សាយណែនាំពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍នេសាទ៕


