ក្រុងអរិយក្សត្រ៖ នាថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៥, តាមប្រសាសន៍ណែនាំ របស់លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រដ្ឋបាលសង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង និងសង្កាត់ព្រែកតាកូវ បានជួសជុលលើកំណាត់ផ្លូវ៧០បេ ដែលទទួលរងការខូចខាត ក្នុងរដូវវស្សា ដោយចាត់ចែង ចាក់ដី ចាក់ថ្ម លុបជង្ហុក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុខនេះ។
គួរបញ្ជាក់ថា កំណាត់ផ្លូវលេខ៧០បេក្នុងភូមិសាស្ត្រសង្កាត់ព្រែកអំពិល,ព្រែកលួងនិងសង្កាត់ព្រែកតាកូវ បានរងការខូចខាតដោយសារជារដូវភ្លៀងបណ្ដាលឲ្យ មានជង្ហុកកជាច្រើនកន្លែង។ ដោយសារតែបញ្ហានេះទើបធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ។
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក៏ដូច ជាអ្នកធ្វើដំណើរតាមផ្លូវលេខ៧០បេនេះ រដ្ឋបាលក្រុង
អរិយក្សត្រណែនាំសហការជាមួយរដ្ឋបាលសង្កាត់ដែលមានមូលដ្ឋាននៅតាមផ្លូវលើនេះជួសជុលជាបណ្ដោះ អាសន្នកំណសត់ផ្លូវខាងលើ ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។
បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ក៏ដូចជាអ្នក ធ្វើដំណើរទូទៅអបអរសាទរចំពោះអ្វីដែលរដ្ឋបាលក្រុងអរិយក្សត្រក៏ដូចជាសង្កាត់នានា នៅតាមដងផ្លូវខាងលើបានជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅឲ្យបានល្អប្រសើរជាបណ្ដោះ អាសន្ន៕


