គយឃាត់រថយន្តដឹកសាច់បង្កកជិត៧តោន ដុតកំទេចចោល សង្ស័យចរាចរលុយគ្នាមិនត្រូវ

គយឃាត់រថយន្តដឹកសាច់បង្កកជិត៧តោន ដុតកំទេចចោល សង្ស័យចរាចរលុយគ្នាមិនត្រូវ

ខេត្តកំពង់ស្ពឺ៖ រថយន្តឃ្លុប១គ្រឿងដែលដឹកសាច់បង្កកនាំចូលពីក្រៅប្រទេសទំងន់ជិត៧តោន ត្រូវបានមន្ត្រីគយនិងរដ្ឋករខេត្តកំពង់ស្ពឺបង្ក្រាប យកទៅដុតកំទេចចោល សង្ស័យចរាចរលុយគ្នាមិនត្រូវ។

ការដុតកំទេចសាច់បង្កកទំងន់ជិត៧តោន ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅជើងភ្នំប្រាក់សំបូរ ស្ថិតនៅក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ការដុតកំទេចសាច់បង្កកមួយរថយន្តខាងលើនេះមានការចូលពីសំណាក់មន្ត្រីគយ កាំកុងត្រូល កំលាំងអាវុធ មន្ត្រីតុលាការ និង អាជ្ញាធរមូលដ្ឋានផងដែរ។

រថយន្តដែលមន្ត្រីគយបង្ក្រាបបានជាប្រភេទរថយន្តឃ្លុបបិតអក្សរចិន និងមានបិតម៉ាកយីហោត្រីសាច់ បន្លែ ផ្លែ ឈើ និងមុខម្ហូបជាច្រើន ម៉ាកFAW ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G- 7738 មិនទាន់ស្គាល់អត្តសញ្ញាណ អ្នកបើកបរនិងជារបស់ក្រុមហ៊ុនណានោះទេ។

តាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ចថា ការបង្ក្រាបរថយន្តដឹកសាច់បង្កកទំងន់ជិត៧តោនខាងលើនេះនៅលើផ្លូវល្បឿនលឿនពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។ លុះពេលធ្វើដំណើរមកដល់ក្នុងទឹកដីស្រុកភ្នំស្រួច ត្រូវបានកំលាំងគយបង្ក្រាបមានដូចជា ជើងមាន់ ជើងទា ស្លឹក ត្រចៀកជ្រូក គ្រឿងក្នុងជ្រូក និងត្រីប្រឡាក់ផងដែរ។

ការបង្ក្រាបសាច់បង្កក១រថយន្តឃ្លុបទំងន់ជិត៧តោន ពី សំណាក់មន្ត្រីគយនៅក្នុងខេត្តកំពង់ស្ពឺខាងលើនេះហាក់ បីដូចជាចង់លាក់លៀម មិនបង្ហាញឱ្យអ្នក សារព័ត៌មានជាច្រើនអង្គភាពដែលបានចូលរួមផ្តិតយករូបភាព ហើយផ្សព្វផ្សាយព័ត៌មានពិតខ្លាំងណាស់។

ពេលកំពុងធ្វើសកម្មភាពប្រមូលសាច់បង្កកចេញពីរថយន្តទៅដាក់ក្នុងរណ្តៅដុត និងកប់ចោលនោះ មានមន្ត្រីគយមួយរូបឈ្មោះ ម៉ុង ប្រាប់ក្រុមអ្នកសារព័ត៌មានថា មុននឹងផ្សព្វផ្សាយសួរនាំខាងជំនាញសិន និងជួបរដ្ឋបាលរបស់លោក ឈ្មោះ សិតទៅដើម្បីយករបាយការណ៍ ប៉ុន្តែរហូតមកដល់ពេលនេះ ល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ តេឡេក្រាមរដ្ឋបាលឈ្មោះ សិត ត្រូវបានប្លក់ចោល។

អ្នកយកព័ត៌មានព្យាយាមតេលេខទូរស័ព្ទលោក សិត ដើម្បីសួរនាំ រករបាយការណ៍ និងព័ត៌មាន ប៉ុន្តែតេចូលចំនួន៥ដង មិនមានអ្នកលើក៕

img 20250915 172438 632 img 20250915 172438 619 img 20250915 172438 645 img 20250915 172438 684

Scroll to Top