កាកបាទក្រហមអន្តរជាតិ នាំយកសំបុត្រសម្ងាត់សរសេរដោយយោធិនខ្មែរ១៨នាក់ជាប់ឃុំនៅថៃ មកឱ្យក្រុមគ្រួសារនៅកម្ពុជា

កាកបាទក្រហមអន្តរជាតិ នាំយកសំបុត្រសម្ងាត់សរសេរដោយយោធិនខ្មែរ១៨នាក់ជាប់ឃុំនៅថៃ មកឱ្យក្រុមគ្រួសារនៅកម្ពុជា

ភ្នំពេញ÷កាលពីសប្ដាហ៍មុន កាកបាទក្រហមអន្តរជាតិ (ICRC) បានចុះសួរសុខទុក្ខយោធិនកម្ពុជាទាំង១៨រូបដែលកំពុងជាប់ឃុំខ្លួនពីសំណាក់យោធាថៃដោយខុសច្បាប់ និងបានប្រគល់សារដំណឹងសរសេរដោយគ្រួសារ ពីភរិយា និងកូនរបស់យោធិនទាំង១៨រូបនៅកម្ពុជា។

នៅក្នុងពេលដដែល កាកបាទក្រហមអន្តរជាតិ ក៏ទទួលបានសំបុត្រសម្ងាត់សរសេររបស់យោធិនកម្ពុជាទាំង១៨ រូប ដែលសរសេរតបត្រឡប់មកក្រុមគ្រួសារនៅកម្ពុជាវិញ។ សំបុត្រសម្ងាត់ទាំងនេះត្រូវបានកាកបាទក្រហមអន្តរជាតិ នាំយកពីទីតាំងដែលថៃកំពុងឃុំខ្លួនយោធិនកម្ពុជា មកប្រគល់ឱ្យកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា បន្តយកទៅប្រគល់ជូនគ្រួសាររបស់វីរយុទ្ធជនទាំង១៨រូបតទៅទៀត។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកកាទក្រហមកម្ពុជា។

img 20250909 150346 754 img 20250909 150346 672

Scroll to Top