រដ្ឋបាលក្រុងអរិយក្សត្រឆ្លើយតបចំពោះ ផ្លូវ៧០បេ ដែលទទួលរងការ ខូចខាត មានការលំបាកដល់ការធ្វើដំណើរ,បន្ទាប់ពីមានរិះគន់

រដ្ឋបាលក្រុងអរិយក្សត្រឆ្លើយតបចំពោះ ផ្លូវ៧០បេ ដែលទទួលរងការ ខូចខាត មានការលំបាកដល់ការធ្វើដំណើរ,បន្ទាប់ពីមានរិះគន់

ខេត្តកណ្តាល÷រដ្ឋបាលក្រុងអរិយក្សត្រ បានទទួលនូវមតិលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ក៏ដូចជាសារព័ត៌មានទាក់ទងនឹងស្ថានភាពផ្លូវ៧០បេ ដែលទទួលរងការខូចខាត មានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាការឆ្លើយតប រដ្ឋបាលក្រុង បានធ្វើរបាយការណ៍ និងសំណើគោរពជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីស្នើសុំធ្វើការជួសជុលឡើងវិញនូវកំណាត់ផ្លូវ៧០បេដែលខូចខាត ចាប់ពីសង្កាត់ព្រែកអំពិល រហូតដល់សង្កាត់ពាមឧកញ៉ាអុង។

ដោយឡែក នៅចំពោះមុខក្នុងរដូវវស្សា ភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ រដ្ឋបាលក្រុង និងសង្កាត់ បានកំពុងខិតខំជួលជុល ចាក់ដី ថ្ម លុបជង្ហុក ដើម្បីជួយសម្រួលក្នុងធ្វើដំណើរ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាសារព័ត៌មាន មេត្តាជ្រាប និងមានការយោគយល់ដោយក្តីអនុគ្រោះ៕

img 20250904 173024 100 img 20250904 173023 485 img 20250904 173024 144 img 20250904 173023 735 img 20250904 173023 642 img 20250904 173023 296 img 20250904 173031 629 img 20250904 173024 067 img 20250904 173031 415 img 20250904 173030 952 img 20250904 173031 038 img 20250904 173023 370 img 20250904 173023 601

Scroll to Top