អ្នកទិញយកទៅប្រើមុនៗគិតយ៉ាងម៉េច? បើក្រសួង សុខាភិបាលរកឃើញឡេលាបខ្លួន និងឡេលាបមុខរបស់លោកស្រី ឆេង ស្រីរ័ត្ន ហៅ Loveriya ចំនួន២ មុខ មានផ្ទុកបារតលើសស្តង់ដារ អាចបង្កជាមហារីកស្បែកនិងប៉ះពាល់ប្រព័ន្ធប្រសាទ

អ្នកទិញយកទៅប្រើមុនៗគិតយ៉ាងម៉េច? បើក្រសួង សុខាភិបាលរកឃើញឡេលាបខ្លួន និងឡេលាបមុខរបស់លោកស្រី ឆេង ស្រីរ័ត្ន ហៅ Loveriya ចំនួន២ មុខ មានផ្ទុកបារតលើសស្តង់ដារ អាចបង្កជាមហារីកស្បែកនិងប៉ះពាល់ប្រព័ន្ធប្រសាទ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសរកឃើញផលិតផលបំប៉នសុខភាពចំនួន២មុខ និងផលិតផលគ្រឿងសម្អាងចំនួន៣មុខរបស់ម្ចាស់ឈ្មោះLove Riyaគ្មាន លេខបញ្ជីកាពីក្រសួងសុខាភិបាល ហើយបានធ្វើឲ្យប៉ះពាល់សុខភាព ។

តាមសេចក្តីជូនដំណឹងស្តីពីការរកឃើញ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងមានលួចដាក់សារធាតុសកម្ម ឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើស កម្រិតស្តង់ដារបស់ក្រសួងសុខាភិបាលលើកឡើងថា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន(Love Riya) ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាពចំនួន២មុខ និងគ្រឿងសម្អាងចំនួន១២មុខ មកវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែល ក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាពចំនួន២មុខ និងផលិតផលគ្រឿងសម្អាងចំនួន៣មុខ ដែលគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួង សុខាភិបាល។

ក្រសួងលើកឡើងថា តាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថាផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួង សុខាភិបាល មានលួចដាក់សារធាតុសកម្ម ឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួត ពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។

ក្រសួងសុខាភិបាលបានលើកឡើងថា គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្វះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។

ដើម្បីចៀសវាងការប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដាខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលទាំង៣មុខនេះជាបន្ទាន់ ។ ទន្ទឹមនេះដែរ សូមសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាងការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិត ផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្រប តាមបទដ្ឋានបច្ចេកទេសឡើយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនថា រាល់ការចរាចរផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជីកា និងលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល ដូចមានគំរូភ្ជាប់មកជាមួយ ។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលបានចែកចាយ ឬលក់ផលិតផលទាំង៣ខាងលើ ឬផលិតផល បំប៉នសុខភាពគ្មានលេខបញ្ជីកា ឬគ្រឿងសម្អាងគ្មានលេខប្រវេទន៍ផ្សេងទៀត រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវ បញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់ ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែក ចាយ ឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកាខាងលើ ឬ ផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅ តាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្រសួងសុខាភិបាល សង្ឃឹមថាបង ប្អូនប្រជាពលរដ្ឋ អាជីវករ នឹងចូលរួមសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

img 20250904 162543 746 img 20250904 162543 082 img 20250904 162543 445

 

Scroll to Top