ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ ក្នុងសង្កាត់សំបួរមាស

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ ក្នុងសង្កាត់សំបួរមាស

ខេត្តកំពង់ចាម÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពជំនាញ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បន្ទាប់ពីអញ្ជើញចុះពិនិត្យ និងសិក្សាលទ្ធភាពដោយផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរ សាធារណការ និងដឹកជញ្ជូ,ន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណា ពង្រីកសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត និងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឲ្យបាននូវខ្សែក្រវាត់ជ័យលាភី “ទីក្រុងស្អាត រំដួល៣ទង” ដែលយើងធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕

fb img 1756790616079 fb img 1756790618857 fb img 1756790621198 fb img 1756790623326 fb img 1756790625664 fb img 1756790630193 fb img 1756790634662 fb img 1756790637957 fb img 1756790640690 fb img 1756790645958 fb img 1756790650830 fb img 1756790655328 fb img 1756790659225 fb img 1756790662854 fb img 1756790671659

 

 

Scroll to Top