ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៥ លោកចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមជាមួយអនុប្រធានគណៈកម្មាធិការគណបក្សក្រុង និងសមាជិក បានចូលរួមពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សខេត្តជំនាន់ទី៣៧។
វិធីនេះរៀបចំឡើង សម្រាប់មន្រ្តីគណបក្ស ការិយាល័យ អង្គភាពថ្នាក់ក្រុង និងសង្កាត់ នៅក្រុងអរិយក្សត្រ ស្ថិត នៅស្នាក់ការគណបក្សក្រុង ក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រោមអធិបតីភាព ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្ស ទទួលបន្ទុកចលនាយុវជនក្រុងអរិយក្សត្រ និងស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម៕


