ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ គោរពជូន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល៧៣ ឆ្នាំ
សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ ឆ្នាំ របស់សម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងឱកាស ខួបកំណើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមអនុញ្ញាតសម្តែងនូវមោទកភាព និងការគោរព កោតសរសើរដ៏ស្មោះ ចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានលះ បង់កម្លាំងកាយ ចិត្ត បញ្ញាស្មារតី តស៊ូពុះពារ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដឹកនាំបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន រួមចំណែក កសាងគ្រឹះសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មានការរីកចម្រើន ជឿន លឿនលើគ្រប់វិស័យ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់នៃ «សន្តិភាព» ដូចសព្វថ្ងៃ ។
ជាមួយនឹងក្តីអំណរសាទរ ក្នុងឱកាសដ៏ល្អវិសេសវិសាលនេះ ខ្ញុំបាទ សូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំខ្លាំងក្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា៕
ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩


