មន្ត្រីសាលាស្រុកអង្គរបូរី មួយចំនួនស្នើរអភិបាលខេត្តតាកែវពិនិត្យ តួនាទីលោកនាយករដ្ឋបាល ភាពមិនប្រក្រតីរឿងលុយបេសកកម្ម ខេត្តតាកែវ

មន្ត្រីសាលាស្រុកអង្គរបូរី មួយចំនួនស្នើរអភិបាលខេត្តតាកែវពិនិត្យ តួនាទីលោកនាយករដ្ឋបាល ភាពមិនប្រក្រតីរឿងលុយបេសកកម្ម  ខេត្តតាកែវ


ខេត្តតាកែវ៖ តាមប្រភពពីក្រុមមន្រ្តីសាលាស្រុកអង្គរបូរីសុំមិនបញ្ជេញឈ្មោះ បានអោយអ្នកកសែតដឹងថាចាប់តាំងពីលោករស់ រត្ន័ កាន់ដំណែងចៅហ្វាយស្រុកស្ដីទីមក មន្រ្តីក្នុងសាលាស្រុកទាំងមូលមានការចែកបក្ខចែកពួក និងមានភាពច្រណែនគ្នារឿងមន្រ្តីប្រឹងប្រែងធ្វើការ តែមិនទទួលបានផលលាភដូចមន្ដ្រីអសកម្មការងារមួយចំនួន។

ប្រភពដដែលបានបន្តទៀតថាដូចជាករណីមន្រ្តីចុះបេសកកម្មមិនដែលខកខាន បែរជាបានលុយតិចឬមិនបានសោះ ចំណែកមន្រ្តីខ្លះមិនដែលបានចេញបេសកកម្មផង បែរជាទទួលលុយគ្រប់ចំនួនតាមគោលការមន្ទីសេធកិច្ច និងហិរញវត្ថុផ្ដល់ជូន។

យោងតាមប្រភពដដែលបានអោយដឹងទៀតថា លោកផាន ឃាងនាយករដ្ឋបាលស្រុកអង្គរបូរី ជាអ្នករៀបចំ និងគ្រប់គ្រងទៅលើលិខិតបេសកកម្មគ្រប់មន្រ្តីទាំងអស់ក្រោមការគ្រប់គ្រងបងរបស់លោករស់ រត្ន័ ចៅហ្វាយស្រុកស្តីទី។

ក្រុមមន្រ្តីបានអោយដឹងទៀតថា កាលលោករស់ ប៊ុនធឿនធ្វើជាអភិបាលស្រុក ក្រុមមន្រ្តីតែងតែទទួលបានភាពស្មើគ្នាគ្មានបក្ខ គ្មានពួក នរណាខិតខំបំពេញការងារដែលថ្នាក់ដឹកនាំដាក់ជូនគឺទទួលបានផល ជាពិសេសលុយបេសកកម្ម មន្រ្តីទៅបំពេញ គឺមន្រ្តីនោះបានលុយ។

ពាក់ពន្ធ័ការណីខាងលើលោកផាន ឃាងនាយករដ្ឋបាលសាលាស្រុកអង្គរបូរី បានឆ្លើយប្រាប់អ្នកសែតថា តើលោកកាសែតបានព័ត៌មាននិង ពីណាមក ឬមួយលោកបានពីលោកអ៊ោក ម៉េងជ្រី ជាមន្ត្រីសាលាថ្នាក់ទាបជាងគេហើយលោកផា ឃាង មិនបកស្រាយរឿងលុយបេសកកម្មនោះទេ។ ដូច្នេះមន្រ្តីដែលរងភាពអយុត្តិធម៏ស្នើរឯកឧត្តមវុី សំណាង អភិបាលខេត្តតាកែវ ជួយត្រួតពិនិត្យលោកនាយករដ្ឋបាលខាងលើនេះផង ដើម្បីផ្លាស់ការចែកបក្ខ ចែកពួក និងផ្តល់ភាពយុត្តិធម៍ ដល់មន្រ្តីមួយចំនួន ដែលគ្មានខ្សែ គ្មានខ្នង ប្រឹងប្រែងធ្វើការអោយមានរបបបេសកកម្មឡើងវិញ៕

Scroll to Top