បណ្ណកម្មសិទ្ធិចំនួន ១ ២៨៤ បណ្ណ ជាបណ្ណកម្មសិទ្ធិដីលំនៅឋាន និងដីកសិកម្ម ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ៦៤២ គ្រួសារ តាមរយៈគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី២

បណ្ណកម្មសិទ្ធិចំនួន ១ ២៨៤ បណ្ណ ជាបណ្ណកម្មសិទ្ធិដីលំនៅឋាន និងដីកសិកម្ម ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ៦៤២ គ្រួសារ តាមរយៈគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី២

នាថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៦៤២ គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ច ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សូមគូសបញ្ជាក់ថា បងប្អូនទាំង ៦៤២ គ្រួសារនេះ បានទទួលដីសម្បទានសង្គមកិច្ចតាមរយៈគម្រោង LASED II និងបានចូលតាំងលំនៅ នៅលើទីតាំងនេះចាប់តាំងពី ខែកុម្ភៈ ឆ្នាំ២០២០ មក។

 

Scroll to Top