លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងក្រុមគ្រួសារ ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនអ្នកមានគុណទាំងទ្វេ នៅស្រុកកំណើតខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងក្រុមគ្រួសារ ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនអ្នកមានគុណទាំងទ្វេ នៅស្រុកកំណើតខេត្តកំពង់ចាម

កំពង់ចាម៖ កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបន្តដល់ព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងបុត្រាបុត្រី និងបងប្អូនសាច់ញាតិ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១០ឆ្នាំ ឧទ្ទិសបុណ្យកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកម្ដាយ មហាឧបាសិកា ទីវ យាន និងគម្រប់ខួប៥ឆ្នាំ ឧទ្ទិសជូនលោកឪពុក មហាឧបាសក ហេង ទីម ព្រមទាំងឧទ្ទិសជូនបុព្វការីជន ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ស្ថិតនៅក្នុងបរិវេណវត្ត «បទុមកេសរ» ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើត។

ជាកិច្ចសាសនានៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ និងប្រគេនបច្ច័យកសាងព្រមទាំងបច្ច័យបួនដល់ព្រះសង្ឃ ដើម្បីរាប់បាត្រ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ ព្រមទាំងបានជូនជាបច្ច័យដល់តាជី យាយជីជាច្រើនរូបផងដែរ។

ក្នុងឱកាសដ៏ប្រពៃនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងបងប្អូនសាច់ញាតិទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមាន ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញាដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យទក្ខិណានុប្បទាននេះ និងសូមគោរពជូនពរភ្ញៀវកិត្តិយសទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្ដីចម្រើន និងជ័យជំនះគ្រប់ភារកិច្ច៕

Scroll to Top