ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យអុំទូក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យអុំទូក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង «ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក» ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

វត្តមានរបស់ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំប្រចាំខេត្តនេះ ស្ដែងឱ្យឃើញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ពិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅបរិវេណអាងទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមអបអរសាទរ និងទស្សនាកម្សាន្តយ៉ាងស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត រួមមាន ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ, ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាក្រៃលែង៕

Scroll to Top