ក្រុមហ៊ុន វឌ្ឍនៈ បង្ហាញគំរូឈានមុខក្នុងការគោរពច្បាប់ និងគាំពារអាជីវករទូទាំងប្រទេស ជុំវិញការបញ្ឈប់ផលិតផលមានរង្វាន់

ក្រុមហ៊ុន វឌ្ឍនៈ បង្ហាញគំរូឈានមុខក្នុងការគោរពច្បាប់ និងគាំពារអាជីវករទូទាំងប្រទេស ជុំវិញការបញ្ឈប់ផលិតផលមានរង្វាន់

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ (Vattanac Brewery) បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ ភាពស្មោះត្រង់ និងការគិតគូរយ៉ាងល្អិតល្អន់ដល់ផលប្រយោជន៍របស់អាជីវករ និងអតិថិជន ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រកាសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ឈប់ការលក់ និងការផ្លាស់ប្តូរផលិតផលដែលមានរង្វាន់។

ចាប់តាំងពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ មក ក្រុមការងារជំនាញរបស់ក្រុមហ៊ុន វឌ្ឍនៈ បាននិងកំពុងចុះផ្ទាល់ទៅកាន់ទីតាំងអាជីវកម្មទាំងតូច និងធំនៅទូទាំងប្រទេស ដើម្បីរាប់ចំនួន និងប៉ះប៉ូវស្តុកទំនិញដែលនៅសេសសល់ជូនអាជីវករ។ សកម្មភាពប្រកបដោយភាពមមាញឹកនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបានថា គ្មានអាជីវករណាម្នាក់ត្រូវប្រឈមមុខនឹងការខាតបង់ ឬកកស្ទះដើមទុនឡើយ ដែលអនុញ្ញាតឱ្យដំណើរការអាជីវកម្មរបស់ពួកគាត់នៅតែបន្តទៅមុខដោយរលូន និងមានស្ថិរភាព។

ខុសប្លែកពីក្រុមហ៊ុនមួយចំនួនដែលបានជម្រាបជូនដំណឹងត្រឹមតែ ១ ឬ ២ថ្ងៃមុន ឬបន្តលក់ផលិតផលមានរង្វាន់ហួសកាលកំណត់ដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួននោះ ក្រុមហ៊ុន វឌ្ឍនៈ បានជូនដំណឹងជាមុនដល់អាជីវកររហូតដល់ទៅ ជាង ១ខែ។ ការផ្តល់ដំណឹងជាមុន រួមជាមួយផែនការសកម្មភាពដ៏ច្បាស់លាស់នេះ បានផ្តល់ពេលវេលាគ្រប់គ្រាន់ជូនអាជីវករក្នុងការប្រមូល និងគ្រប់គ្រងស្តុកទំនិញបានយ៉ាងស្រួល ដោយមិនមានការភ័យព្រួយ ឬខាតបង់ថវិកានោះទេ។

នៅក្នុងបរិបទដែលក្រុមហ៊ុនមួយចំនួនប្រើប្រាស់ឥទ្ធិពលទីផ្សារដើម្បីកេងចំណេញ និងដាក់សម្ពាធលើដៃគូអាជីវកម្ម ការប្រកាន់ជំហរគោរពច្បាប់ ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ក្រុមហ៊ុន វឌ្ឍនៈ គឺជាគំរូដ៏ប្រពៃ និងជាកត្តាសារវន្តដែលសង្គមគួរតែលើកទឹកចិត្ត និងគាំទ្រ។

ទង្វើ និងកាយវិការប្រកបដោយភាពទទួលខុសត្រូវនាពេលនេះ មិនត្រឹមតែជាការគាំពារអាជីវករនៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អឆ្នើមសម្រាប់ជំនាន់ក្រោយ ក្នុងការកសាងបរិយាកាសអាជីវកម្មមួយដែលផ្អែកលើ «ភាពស្មោះត្រង់ យុត្តិធម៌ និងការទទួលខុសត្រូវសង្គម» យ៉ាងពិតប្រាកដ៕

Scroll to Top