សម្ដេចធិបតីទម្លាយករណីអាមេរិកសង្កត់ថៃរឿងព្រំដែនជាមួយកម្ពុជា

សម្ដេចធិបតីទម្លាយករណីអាមេរិកសង្កត់ថៃរឿងព្រំដែនជាមួយកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតីបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧ ខែតុលានេះថា៖ «បីថ្ងៃមុន ឧបការីរបស់ទូតអាមេរិកបានជួបខ្ញុំជាបន្ទាន់។ គាត់បានបញ្ជាក់ថា ឥឡូវរដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយជាមួយថៃហើយ ថាឱ្យថៃឈប់ធ្វើសកម្មភាពណាដែលបង្កើនកម្ដៅ ឬសកម្មភាពណាដែលបញ្ជាក់ពីការវាតទីយកទឹកដីកម្ពុជា ហើយត្រូវអនុវត្ត KL Accord ដែលបានបញ្ជាក់ថា ត្រូវវាស់វែងតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយប្រើយន្តការ JBC។ គាត់មកជួប និងបញ្ជាក់ថា កម្ពុជាមិនបានធ្វើសកម្មភាពបង្កើនកម្ដៅនោះទេ»។

សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា កម្ពុជាមិនដែលបង្កការប្រឈមមុខ ហើយតែងតែមានការអត់ធ្មត់ខ្ពស់បំផុត។ ចំពោះអាមេរិកដែលបានជួយឱ្យមាន KL Accord សូមជួយធ្វើយ៉ាងណាឱ្យមានការវាស់វែងតាមយន្តការ JBC។

ដូច្នេះ កិច្ចព្រមព្រៀងកាលពីខែ១២មកដល់ពេលនេះ មិនទាន់ចោលឡើយនូវយន្តការដោះស្រាយតាមផ្លូវទូត និងផ្លូវច្បាប់។ យើងលេងតាមផ្លូវទឹក (UNCLOS) និងលេងតាមផ្លូវច្បាប់ នៅពេលដែលយន្តការទ្វេភាគីមិនអាចដោះស្រាយបាន៕

 

Scroll to Top