ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំង យោធា បង្ក្រាបបទល្មើសនេសាទ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ទិសទី២ ស្រុកបរិបូរណ៌ បានសហការ ជាមួយកងកម្លាំងកងពលតូចលេខ៥១ របស់យោធភូមិភាគទី៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដាក់របាំង ដែលមានប្រវែងវែង លើសពីច្បាប់នៃរដ្ឋបាលជលផល ស្ថិតនៅចំណុចភូមិកំពង់អួរ ឃុំព្រះគគី ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងការប្រតិបត្តិការបង្ក្រាបនេះ យោងតាមសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទ បានឲ្យដឹងថា ដោយកម្លាំងយោធាសហការបានចុះល្បាត ក៏បានប្រទះឃើញ និងបានបង្ក្រាបភ្លាមៗនៅនឹងកន្លែង ដោយក្នុងនោះកម្កាំងសរុបចំនួន១១នាក់ និងប្រើប្រាស់មធ្យោបាយ ទូកបាឡាស្មាច់ចំនួន ០២គ្រឿង ហើយនិងបានកម្ទេចចោល របាំងណរ៉ាវ និងរុះរើ និង កាត់បំផ្លាញបានចំនួន ០៥របាំង ស្មើ ២០៥០ ម៉ែត្រ ។
តាមការបញ្ជាក់ប្រភពខាងលើដដែលបានឲ្យដឹងថារបាំង មួយរបាំង មានប្រវែង ពី៣៥០ម៉ែត្រ ទៅ៦០០ម៉ែត្រ ។
កម្លាំងសហការរបស់យោធាបង្ក្រាបបទល្មើសនេសាទ បានកាប់កម្ទេចចោលបទល្មើសរបាំងណរ៉ាវ មានប្រវែងវិញវែងខាងលើនេះ ធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជា ការបង្ក្រាបបទល្មើសនេសាទ ក្នុងផ្ទៃបឹងទន្លេសាប និងតាមបទបញ្ជារបស់ថ្នាក់លើ៕


