មន្ទីរព័ត៌មានខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីពង្រឹងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

មន្ទីរព័ត៌មានខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីពង្រឹងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ ជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាក្នុងខេត្ត ដែលបានចូលរួមក្នុង «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (ជំហានទី២)»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងដឹកនាំសម្របសម្រួលដោយ លោកស្រី សោម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រក្សាទំនាក់ទំនងជិតស្និទ្ធ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងសង្គម។

សមាសភាពអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖

១. លោក ម៉ៅ ឧត្តមមុន្នី

២. លោក អាន វណ្ណា (ភ្នាក់ងារគេហទំព័រ រស្មីស្ទឹងត្រង់)

៣. លោក សិន វិចិត្រ (ភ្នាក់ងារគេហទំព័រ ត្រយឹងផ្លាស់)

៤. លោក ហ៊ាក់ ចំណុច (ភ្នាក់ងារទូរទស្សន៍ CTV8)

៥. លោក ស៊ិន ខ្វាន់ឆា និពន្ធនាយក (គេហទំព័រ ពេញចិត្តមេឌា)

៦. លោក ហ៊ាង ថាង (ភ្នាក់ងារទូរទស្សន៍ CNC)

៧. លោក ធួន សុឡា (ភ្នាក់ងារគេហទំព័រ Fresh News)

៨. លោក កុក គឹមថុង (បាត់ដំបងគេហទំព័រ រស្មីតាកែវ)

៩. លោក សៅ វិទ្យារុជស័ក្ត (ម្ចាស់ផេក កំពង់ចាម Review)

១០. កញ្ញា ងួន មីនា (ម្ចាស់ផេក Ngoun Minea ងួន មីនា)

១១. កញ្ញា ប៊ុនសេង សុខហៀង (ម្ចាស់ផេក Sokheang Bunseng)

១២. លោក ហ៊ូ ញ៉ាន (ម្ចាស់ផេក កំពង់ចាម Activity)

ជំនួបនេះជាសញ្ញាណវិជ្ជមានមួយបន្ថែមទៀតក្នុងការរួមគ្នាលុបបំបាត់ព័ត៌មានបំពុល និងកសាងបរិយាកាសព័ត៌មានប្រកបដោយទំនុកចិត្តសម្រាប់សាធារណជនក្នុងខេត្តកំពង់ចាម ក៏ដូចជាទូទាំងប្រទេស៕

Scroll to Top