មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចូលរួមបុណ្យសព និងរំលែកទុក្ខគ្រួសារនាយទាហានដែលបានទទួលមរណភាព

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកម្លាំងចូលរួមបុណ្យសព និងរំលែកទុក្ខគ្រួសារនាយទាហានដែលបានទទួលមរណភាព

តាកែវ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំនាយអាវុធហត្ថ និងពលអាវុធហត្ថជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ ដង្ហែ និងបូជាសព លោកអនុសេនីយ៍ឯក ចាន់ រី ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦០ឆ្នាំ ដោយសារជំងឺលើសឈាម និងទឹកនោមផ្អែមរ៉ាំរ៉ៃ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។

ពិធីបុណ្យសពត្រូវ បានរៀបចំឡើងយ៉ាងកងរវើកតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះនៃសព ក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនរួមអាជីពយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសប្រកបដោយក្តីកាតញ្ញូ និងសោកសង្រេងនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បាននាំយកអំណោយសប្បុរសធម៌ និងថវិការំលែកទុក្ខរួមមាន៖

១. ថវិកា ៥,០០០,០០០ រៀល ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកជំទាវ

២. ថវិកា ៥,០០០,០០០ រៀល ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវ

៣. គ្រឿងឧបភោគបរិភោគ រួមមាន ទឹកបរិសុទ្ធ ៣០កេស និងទឹកក្រូច ១០កេស ដើមបីជួយសម្រាលបន្ទុកគ្រួសារសព

វត្តមាន និងសកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់រាប់អាន និងការយកចិត្តទុកដាក់ខ្ពស់របស់ “មហាគ្រួសារកងរាជអាវុធហត្ថ” ចំពោះយុទ្ធមិត្តរួមអាជីព ព្រមទាំងជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបេសកកម្ម និងការលះបង់របស់ លោកអនុសេនីយ៍ឯក ចាន់ រី ដែលបានខិតខំប្រឹងប្រែងបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋនាពេលកន្លងមក៕

Scroll to Top