កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យនៅផ្សារនាគមាស

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យនៅផ្សារនាគមាស

ភ្នំពេញ៖ នៅវេលាម៉ោង ១២:៤០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រថយន្តពន្លត់អគ្គិភ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យ ដែលបានកើតឡើងនៅចំណុច ផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចូលរួមអន្តរាគមន៍យ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់កើតហេតុ។

ចំពោះមូលហេតុនៃការកើតអគ្គិភ័យ និងទំហំនៃការខូចខាត សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែម។

Scroll to Top