អាវុធហត្ថឃាត់ខ្លួនយុវជនម្នាក់ ករណីក្លែងឯកសណ្ឋានយោធា និងឆបោក

អាវុធហត្ថឃាត់ខ្លួនយុវជនម្នាក់ ករណីក្លែងឯកសណ្ឋានយោធា និងឆបោក

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធករណី ក្លែងឯកសណ្ឋានយោធា និងបទឆបោក នៅក្រុងដូនកែវ ខេត្តតាកែវ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២៤និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ មាស វិជ័យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ អាវប៉ារ៉ាដៃវែង ១, ខោប៉ារ៉ាដៃវែង ១, អាវយឺតដៃវែងប៉ារ៉ា ១, មួក ១, ខ្សែក្រវាត់ ១, ទូរស័ព្ទដៃម៉ាក Redmi ១គ្រឿង និងម៉ូតូ Honda Dream C125 ចំនួន១គ្រឿង ពាក់ស្លាកលេខ 1LG-8284 ស៊េរីឆ្នាំ ២០១៩។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

Scroll to Top