រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (ZOOM) ពីសំណាក់លោក-លោកស្រីអភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
របៀបវារៈសំខាន់ៗទាំង ៥ ដែលត្រូវ បានពិភាក្សា និងអនុម័ត៖
១. គោលនយោបាយប្រជាជន៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០»។
២. ការកែទម្រង់រដ្ឋបាលសាធារណៈ៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣. វិស័យសុខាភិបាល៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
៤. កិច្ចការអាស៊ាន (ASEAN): សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ «ពិធីសាសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន»។
៥. កិច្ចសហប្រតិបត្តិការតំបន់អាស៊ី (CICA): សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិក «សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)»៕


