ខេត្តតាកែវ៖តើមានអាថ៌កំបាំងអ្វីបានជាលោកគឹម ហានមេបញ្ជាការងសឹកស្រុកអង្គរបូរី ដើរធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តជាពិសេសដើរកំហែងទាលុយពីពលរដ្ឋរកស៊ីបន្តិចបន្តួច ដូចជាកំហែងយកលុយពីពលរដ្ឋដឹកលៀសដឹកពងទា។
ប្រភពពីមន្ត្រីរាជការមហាជនពិសេសប្រភពចេញពីក្នុងបន្ទាយតំបន់ប្រតិបត្តិការសឹករងតាកែវ លោកគឺម ហានខាងលើត្រូវជាប់ទោស២ឆ្នាំតែព្យួរ លោកគឹម ហានមានឈ្មោះត្រូវទៅត្រៀមនៅក្នុងបន្ទាយ៣ខែ និងបន្តទៅ៣ខែទៀតនៅខេត្តកោះកុង តែលោកមិនបានចូលរួមនោះទេ បែរជាលោកកាន់លិខិតបេសកកម្មដើរកំហែងយកលុយពីពលរដ្ឋទៅវិញ។
មហាជនមន្រ្តីរាជការក៏ដូចជាកងកំលាំងទាហានក្នុងខេត្តតាកែវទាំងមូល រងចាំមើលលោកនាង សុភារ៉ាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ មានចំណាត់ការបែបណាចំពោះបុគ្កលរូបនេះ លោកជាអ្នកចេញលិខិតបេសកកម្មអោយលោកគឹម ហាន។
គួរបញ្ជាក់ថា ៖លោកគឹម ហានមេបញ្ជាការងសឹកអង្គរបូរីកំពុងអនុវត្តទោស ចុះហេតុអ្វីមេបញ្ជាកាសឹករងខេត្តតាកែវហ៊ានចេញលិខិតបេសកកម្ម។
មហាជនក៏ដូចមន្រ្តីរាជការនាំគ្នាឆ្ងល់ថា លោកគឹម ហានមេញ្ជាការងសឹកស្រុកអង្គរបូរី ហេតុអ្វីបានជាមានលិខិតបបេសកកម្មទាំងលោកគឹម ហាន កំពុងអនុវត្តទោស២ឆ្នាំតែទោសត្រូវព្យួរ ក្នុងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចប្រឡាយ០៩កាលពីថ្ងៃទី២៩ ខែកម្ភៈ ឆ្នាំ២០២០។
ជុំវិញករណីខាងលើលោកនាង សុភារ៉ា មេបញ្ជាការតំបន់ប្រត្តិបត្តការសឹករងតាកែវ បានអោយអ្នកយកព័ត៌មានយើងដឹងថា ករណីលោកគឹម ហានមេបញ្ជាការរងសឹកអង្គរបូរីចុះឃាត់ទូកដឹកលៀសទាប្រាក់ក្នុង១ទូក១០០០ដុល្លា លោកមិនបានដឹងទេ តែលោកនាង សុភារ៉ា អោយអ្នកកាសែតចូលទៅក្នុងបន្ទាយដើម្បីយកព័ត៌មានលម្អិតពីអ្នកប្រចាំការ។
ទាហ៊ានជាយដែនខំការពារទឹកដី ឯទាហ៊ានស្រុកអង្គរបូរីនាំគ្នាជាន់ក្បាលទូកដឹកលៀសជំរិតទាប្រាក់
យោងតាមប្រភពច្បាស់ការ ពីក្រុមមន្រ្តីស្រុកអង្គរបូរីបានអោយដឹងថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ មានទាហ៊ានស្រុកអង្គរបូរីមួយក្រុមដឹកនាំដោយ លោកគឹម ហាន បានឃាត់ទូកដឹកលៀសចំនួនពីរគ្រឿងនៅចំនុចជិតព្រំដែនបាក់ដៃដើម្បីទាប្រាក់។
ប្រភពដដែលបានបន្តទៀតថា ក្រុមលោកគឹម ហាន មានតួនាទីជាមេបញ្ជាការងសឹកអង្គរបូរី តែងតែដើរធ្វើព្យុះ ធ្វើភ្លៀង ពេញស្រុកដោយអាងខ្លូនមានលិខិតបេសកម្មពីថ្នាក់លើ ដើរចាប់បង្ក្រាបដោយគ្មានឆ្លងលោកកង អាណាន់ ចៅហ្វាយស្រុកអង្គរបូរី ឬក្រុមមន្រ្តីជំនាញណាឡើយ។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកគឹម ហាន បានដឹកនាំកំលាំងចុះទៅចាប់ទូកដឹកលៀសចំនួនពីរគ្រឿង និងជំរិតទាប្រាក់ក្នុងមួយទូកៗចំនួន១០០០ដុល្លា តែដោយសារម្ចាស់ទូកគ្មានលុយអោយកម្លាំងលោកគឹម ហានបាននាំគ្នាអូសទូកដឹកលៀស យកមកប្រគល់អោយជំនាញជលផលស្នាក់ការភ្នំបាទេព។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលលោកគឹម ហាន អូសទូកដឹកលៀសដល់ស្នាក់ការជលផលខាងលើមន្រ្តីជំនាញបានធ្វើការផាកពិន័យ២.០០០.០០០រៀល (ពីរលារៀល) រួចក៏អោយទូកដឹកលៀសចាកចេញទៅវិញ នៅពេលទូកដឹកលៀសចេញទៅស្រាប់តែលោកគឹម ហាន នាំកម្លាំងតាមចាប់បន្តទៀត ព្រោះក្រុមលោកគឹម ហាន មិនទាន់បានលុយ២០០០ដុល្លា ដូច្នេះទូកដឹកលៀសមិនអាចចាកចេញបានទេ។
បើតាមសម្តីលោក ឌី ជាអ្នកដឹកលៀសទៅប្រទេសវៀតណាមតាមច្រកបាក់ដៃ បានអោយអ្នកយកព័ត៌មានយើងដឹងថាលោកគឹម ហាន ពិតជាបានជំរិតទាលុយពីទូកដឹងលៀសចំនួនពីរគ្រឿងខាងលើមែន ដោយក្នុងមួយទូកៗ១០០០ដុល្លារពិតមែន តែលោកមិនអោយទីបំផុតលៀសខាងលើស្អុយពេញទូក និងបានចាក់ចូលក្នុងស្ទឹងអស់ បច្ចុប្បន្នទូកពីរគ្រឿងរក្សាទុកនៅសាលាស្រុកអង្គរបូរី។
យោងតាមសម្ដីបុរសឈ្មោះ សង បានអោយដឹងថាថ្មីៗនេះ លោកគឹម ហាន បានយកកាំភ្លើងខ្លីក្រវីក្រវ័ត ឃាត់ទូកដឹកពងទារបស់គាត់ ទាលុយដោយក្នុងមួយទូក២០.០០០រៀល លោក សង ជាអ្នកដឹកពងទាមកពីប្រទេសវៀតណាម បញ្ជាក់ថាលុយលោកមិនស្ដាយទេ តែអ្វីដែលលោកស្ដាយ គឺគ្រាន់តែលុយ២០.០០០រៀលចាំបាច់អីដកកាំភ្លើងមកគំរាមរូបលោកទៅវិញ។
ពាក់ពន្ធ័ករណីខាងលើលោកគឹម ហានបានបដិសេធថាលោកមិនបានប្រព្រឹត្តដូចការលើកឡើងពីសំណាក់ម្ចាស់លៀសនោះទេ ចំណែកលោកអ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបូរីបានអោយដឹងថា ករណីលោកគឹម ហាន មេបញ្ជាការងសឹកទាលុយពីទូកដឹកលៀសខាងលើ លោកមិនបានដឹងទេ ហើយលោកក៏មិនបានបញ្ជាអោយដើរធ្វើទង្វើផ្ទុយពីតួនាទីដែរ៕



