លោកវរសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមពិធីបុណ្យ ៧ថ្ងៃ សពលោកអធិការរង ម៉ាត់ សុផាត នៅស្រុកស្ទឹងត្រង់

លោកវរសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចូលរួមពិធីបុណ្យ ៧ថ្ងៃ សពលោកអធិការរង ម៉ាត់ សុផាត នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ បន្ទាប់ពីបំពេញភារកិច្ចស្នូលក្នុងអង្គភាពរួចរាល់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ទោ ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ សពលោកអធិការរង ម៉ាត់ សុផាត ដែលបានប្រព្រឹត្តទៅនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការអញ្ជើញវត្តមានរបស់លោកស្នងការនាឱកាសនេះ គឺដើម្បីសម្តែងនូវមនោសញ្ចេតនាសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព ចំពោះការបាត់បង់មន្ត្រីនគរបាលមួយរូប ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនាពេលកន្លងមក។ ក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំ និងសហការី ក៏បានចូលរួមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់លោកអធិការរង ម៉ាត់ សុផាត បានទៅកាន់សុគតិភពផងដែរ៕

Scroll to Top