អភិបាលស្រុកបាទី ទទួលជួបក្រុមការងារសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពិភាក្សាពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល

អភិបាលស្រុកបាទី ទទួលជួបក្រុមការងារសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពិភាក្សាពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល

ខេត្តតាកែវ៖ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញទទួលជួប និងប្រជុំការងារជាមួយក្រុមការងារសវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការអនុវត្តការងាររដ្ឋបាល និងការគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកបាទី ខេត្តតាកែវ ដោយក្រុមការងារសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឹម ចាន់ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក សាយ វណ្ណៈ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមការងារ និងបានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលស្រុក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តតួនាទីភារកិច្ចស្របតាមគោលការណ៍ និងបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ ក្រុមការងារសវនកម្មផ្ទៃក្នុងក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង ការអនុវត្តការងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលស្រុក ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕

img 20260729 103218 919 img 20260729 103218 671 img 20260729 103218 274 img 20260729 103218 522 img 20260729 103218 699

Scroll to Top