កំពង់ចាម៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទឹងត្រង់ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបណ្តាឃុំនានា ទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកសមាគមយ៉ាងច្រើនកុះករ។
ការបង្កើត និងប្រកាសសមាសភាពថ្មីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងយន្តការការងារ សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង មើលថែទាំ និងជួយសម្រួលដល់ជីវភាពរស់នៅ ក៏ដូចជាការផ្តល់សេវាផ្សេងៗជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា៕


