រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នក ស្រី ធី សុវណ្ណថា អតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ នឹងឈ្មោះ ផែ សុវណ្ណារិទ្ធ ជជាប្តីដាក់ពន្ធនាគារម្នាក់ៗកំណត់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ៦ លានរៀល ពាក់ពន្ធពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅពីអំឡុងឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនអតីតអភិបាលរងក្រុងអរិយក្ស័ត្យ គឺអ្នកស្រី ធី សុវណ្ណថា និងប្តីទៅតុលាការដើម្បីសាកសួរពាក់ពន្ធករណី «មាត់អត់គម្រប» បង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យមានការប៉ះពាល់ដល់ការងារសន្តិសុខជាតិ និងសង្គម ពេលសភាពការខ្មាំងសត្រូវសៀមកំពុងឈ្លាន ពានដែនអធិបតេយ្យភាពកម្ពុជា យ៉ាងក្តៅគគុក ។ សំណុំរឿងអ្នកស្រី ធី សុវណ្ណថា និងប្តី តំណាងអយ្យការអមសា លាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ។
គូររំឮកថា ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ មន្ត្រីនគរបាលយុត្តិធម៌ផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ ”លិខិតកោះហៅ” អ្នកស្រី ធី សុវណ្ណថា អាយុ ៣០ ឆ្នាំ មានអាសយដ្ខានផ្ទះលេខ ២៧០ ផ្លូវលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញឲ្យចូលខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១៥ និង ០០នាទី ដើម្បីមកបំភ្លឺលើការប្រើប្រាស់បណ្តាញសង្គម ។
ក្រោយពីសមត្តកិច្ចបានចេញ លិខិតកោះហៅ អ្នកស្រី ធី សុវណ្ណថា បានបង្ហោះសំណេរតបតជាច្រើន ដូចជា ៖ (ខ្ញុំមិន Call ទៅថ្នាក់ដឹកនាំទេ លោករវល់ខ្លាំង ពួកមន្ត្រីខួចឆ្លៀតឱកាសធ្វើបាបខ្ញុំ ខ្ញុំត្រូវឃាត់ខ្លួននៅប៉ូលីសក្រុងថា”) (ខ្ញុំផ្សាយ ថៃចល័តទ័ព ថៃបាញ់ ដើម្បីប្រជាជនដឹងត្រៀមជម្លៀស ហេតុអ្វីប្តឹងខ្ញុំ បំភ័យប្រជាជន ? បំណងល្អខ្ញុំត្រជាន់ឈ្លី…ថា) (២០ម៉ោងហើយប៉ូលីក្រុងភ្នំពេញ ឃាត់ខ្លួនខ្ញុំករណី ផ្សាយព័ត៌មានមិនពិត បំភ័យប្រជាជន “ជួយខ្ញុំផង”ថា) ។ អ្នកស្រី ធី សុវណ្ណថា រួមជាមួយនិងប្តីចូលខ្លួនតាមការកោះហៅរបស់សមត្តកិច្ច ទើបសមតកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
ទីបំផុតនៅរសៀលថ្ងៃដដែលចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនអ្នកស្រី ធី សុវណ្ណថា ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ ផែ សុវណ្ណារិទ្ធ ជាស្វាមី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន ៕


