លោកតាវ័យ១០១ឆ្នាំ ត្រូវបានអភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូន បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សចាស់

លោកតាវ័យ១០១ឆ្នាំ ត្រូវបានអភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូន បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សចាស់

ខេត្តតាកែវ៖ លោក អ៊ំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនលោកតា ទឹត ញីវ

ដែលមានអាយុ ១០១ឆ្នាំ រស់នៅភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក្នុងគោលបំណងសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកតា និងក្រុមគ្រួសារ។

ក្នុងឱកាសនោះ លោក អ៊ំ ចំរើន បានសម្ដែងនូវការគោរព និងកោតសរសើរចំពោះលោកតា ដែលមានអាយុយឺនយូរ និងជាបុព្វការីជនដ៏មានតម្លៃសម្រាប់កូនចៅ និងសហគមន៍។ លោកក៏បានសាកសួរអំពីស្ថានភាពសុខភាព ការរស់នៅប្រចាំថ្ងៃ ព្រមទាំងជូនពរឱ្យលោកតាមានសុខភាពរឹងមាំ អាយុយឺនយូរ និងរស់នៅប្រកបដោយសេចក្ដីសុខជាមួយក្រុមគ្រួសារជាបន្តទៀត។

អំណោយដែលបានយកទៅប្រគល់ជូន ស្ថិតក្នុងស្មារតីនៃការចែករំលែក ការយកចិត្តទុកដាក់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមូលដ្ឋាន។

អមដំណើរក្នុងកម្មវិធីនេះ មានលោកអភិបាលរងស្រុក លោកអនុប្រធានការិយាល័យពាក់ព័ន្ធ លោកមេឃុំរនាម សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីមូលដ្ឋានជាច្រើនរូប ដែលបានចូលរួមសាកសួរសុខទុក្ខ និងប្រគល់អំណោយជូនលោកតា ប្រកបដោយបរិយាកាសកក់ក្ដៅ និងស្និទ្ធស្នាល៕

img 20260708 163658 148 img 20260708 163657 691 img 20260708 163658 065 img 20260708 163658 324 img 20260708 163657 615

Scroll to Top