ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀនជិត ១៤ក្រាម ក្នុងប្រតិបត្តិការបង្ក្រាប ២ទីតាំងនៅខេត្តតាកែវ

ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀនជិត ១៤ក្រាម ក្នុងប្រតិបត្តិការបង្ក្រាប ២ទីតាំងនៅខេត្តតាកែវ

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតគ្រឿងញៀនបាន ១១កញ្ចប់ ទម្ងន់ ១៣.៥៧ក្រាម (ថ្លឹងទាំងសំបកថង់)។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៨ និងទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

អនុវត្តផ្ទាល់ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបនៅទីតាំងចំនួន២ គឺភូមិរូង ឃុំលំចង់ ស្រុកសំរោង និងភូមិអង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ ឈ្មោះ មិន សេង អាយុ៣២ឆ្នាំ និងឈ្មោះ រស់ ដាំ អាយុ៤០ឆ្នាំ។ អ្នកទាំងពីរជាជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ និងរស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១១កញ្ចប់ ទម្ងន់សរុប១៣.៥៧ក្រាម (ថ្លឹងទាំងសំបកថង់) និងទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

img 20260630 141316 094 img 20260630 141315 412 img 20260630 141316 023 img 20260630 141316 103 img 20260630 141315 394

Scroll to Top