ស្ត្រីជើងខ្លាំងឈូសឆាយបំផ្លិចបំផ្លាញផ្ទះអ្នកដទៃនៅស្រុកសំឡូតខេត្តបាត់ដំបងព្រោះមានអ្នកកាង

ស្ត្រីជើងខ្លាំងឈូសឆាយបំផ្លិចបំផ្លាញផ្ទះអ្នកដទៃនៅស្រុកសំឡូតខេត្តបាត់ដំបងព្រោះមានអ្នកកាង

ខេត្តបាត់ដំបង៖ ប្រភពខ្សឹបខ្សៀវពីសាលាដំបូងខេត្តបាត់ដំបងបានបង្ហើបថា ករណីប្រើគ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញផ្ទះសម្បែងអ្នកដទៃ នៅស្រុកសំឡូត ខេត្តដំបាត់ដំបង ពេលនេះត្រូវបានសាលាដំបូងខេត្ត បាត់ដំបងចេញដីកាស្វែងរកចាប់ខ្លួនស្ត្រីជាមេខ្លោងក្នុងការបញ្ជាគ្រឿងចក្រ ហើយឈូសឆាយបំភ្លេចបំផ្លាញផ្ទះអ្នកដទៃនោះហើយ។

យោងតាមការផ្សាយរបស់លោកផែងវណ្ណៈបានឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនានេះថា មេក្លោងដើរឈូសឆាយទន្រ្ទានយកដីគេបំផ្លិចបំផ្លាញ ផ្ទះគេនៅស្រុកសំឡូត ខេត្ត បាត់ដំបង ឈ្មោះ សន រ៉ា ណែត ត្រូវបានចៅក្រមចេញដីកាបង្គាប់ឱ្ុនាំខ្លួន ខណៈឈ្មោះនេះកំពុងរត់គេចខ្លួន ។ ស្ត្រីជើងឆើតល្បី ខាងដើរយកដីគេនេះ មានអភិបាលរងម្នាក់នៅ បាត់ដំបងគាំទ្រស្ត្រីជើងឆើតនេះណាស់ ។

ឥលូវចៅក្រមចេញដីកាហើយ មហាជនរង់ចាំមើល អភិបាលរងខេត្តរូបនោះចេញមុខគាំទ្រស្រីជើងឆើត ទៀតឬអត់ ?

បើបងប្អូនណាបានប្រទះឃើញស្រ្តីឈ្មោះ សន រ៉ាណែត សូមផ្តល់ព័ត៌មានមកខ្ញុំដើម្បីខ្ញុំផ្តល់ព័ត៌បន្តឱ្យសមត្ថកិច្ចចាប់ខ្លួនមកទទួលទោសចំពោះមុខច្បាប់ ។

មិនអាចទាក់ទងភាគីអ្នកស្រីសន រ៉ាណែត ដើម្បីសង្ការបំភ្លឺបានទេនៅថ្ងៃទី 23 ខែមិថុនានេះ។ យ៉ាងណាក៏ដោយបណ្ដាញសារព័ត៌មានពេញចិត្តមេលាយើងខ្ញុំ រង់ចាំការឆ្លើយតបបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា៕

fb img 1782189569146 videocapture 20260623 114419 videocapture 20260623 114416 videocapture 20260623 114412

 

Scroll to Top