ដេប៉ូខ្សាច់នៅគល់ស្ពានលេខ៥សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ជ្រុះពេញផ្លូវបង្កហានិភ័យអ្នកធ្វើដំណើរ

ដេប៉ូខ្សាច់នៅគល់ស្ពានលេខ៥សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ជ្រុះពេញផ្លូវបង្កហានិភ័យអ្នកធ្វើដំណើរ

ខេត្តកណ្ដាល៖ រថយន្តដឹកខ្សាច់ធំៗចេញ,ចូលដេប៉ូខ្សាច់ ១កន្លែងជាប់គល់ស្ពានលេខ៥ លើកំណាត់ផ្លូវលេខ២១ ក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបង្កហានិភ័យខ្លាំងដល់បញ្ហាបរិស្ថាននិងប្រជាពលរដ្ឋអ្នកធ្វើដំណើរ។ អាជ្ញាធរក្រុងតាខ្មៅ ហាក់ដូចជាមិនបានយក ចិត្តទុកដាក់ កាត់បន្ថយសេចក្តីព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះឡើយ។

រថយន្តធំៗដឹកខ្សាច់ជ្រុះកកគ លើដងផ្លូវដែលអាចធ្វើឲ្យអ្នកជិះម៉ូតូក្រឡាច់កង់ដួលជាយថាហេតុ។ រថយន្តដឹកខ្សាច់ធំៗផ្ទុកទម្ងន់រាប់សិនតោន ក៏បង្កឲ្យខូចផ្លូវដែលជាសម្បត្តិរួមរបស់ជាតិនោះដែរ។ ទិដ្ឋភាពបែបនេះកំពុងកើតមានជារឿងរាល់ថ្ងៃ មិនថាយប់ឬថ្ងៃ នោះឡើយដែលរថយន្តដឹកខ្សាច់ទាំងនេះ កំពុងធ្វើសកម្មភាពនៅជាប់គល់ស្ពានលេខ៥ក្នុងសង្កាត់រការខ្ពស់។ រថយន្តដឹកខ្សាច់ធ្វើសកម្មភាពបែបនេះ រាល់ថ្ងៃមិនឃើញអាជ្ញាធរក្រុងតាខ្មៅចុះទៅណែនាំនោះទេ។

ទិដ្ឋភាពបែបនេះ មិនមែនទើបតែឃើញជាក់ស្តែងនៅព្រឹកថ្ងៃទី២២ខែមិថុនានេះទេ បើតាមប្រជាពលរដ្ឋប្រាប់ថា រថយន្តដឹកខ្សាច់បានដឹករបៀបនេះ ជារៀងរាល់ថ្ងៃ ហើយគេមិនដែលឃើញរដ្ឋបាលក្រុងតាខ្មៅ និងសង្កាត់រការខ្ពស់ ចាត់វិធានការថៅកែដេប៉ូខ្សាច់នេះ ដើម្បីកាត់ បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនោះឡើយ។ មានន័យថា ខាងដេប៉ូខ្សាច់ធ្វើអ្វី ក៏ធ្វើតាមអំពើ ចិត្តទៅ អាជ្ញាធរមិនខ្វល់នោះឡើយ។

គេឃើញគំនរខ្សាច់ធ្លាក់នៅកណ្ដាលទ្រូងផ្លូវលេខ 21b ដែលជះ ឥទ្ធិពលអាក្រក់សម្រាប់ប្រជាពលរដ្ឋអ្នកជិះម៉ូតូ ប្រសិនបើដៃចង្កូតឲ្យរឹងមាំទេ អាចនឹងត្រូវគំនរខ្សាច់កាច់ផ្ដួល ហើយប្រសិនបើមានរថយន្តមកពីក្រោយនោះអ្នក បើកបរម៉ូតូប្រាកដជាត្រូវរថយន្តកិន ជាមិនខាននោះឡើយ។ បញ្ហានេះបានអូសបន្លាយជាយូរមកហើយ។ ក៏ប៉ុន្តែវាមិនបានធ្វើឲ្យស្មារតី នៃអ្នកទទួលខុសត្រូវរបស់រដ្ឋបាលសង្កាត់រកាខ្ពស់ ក៏ដូចជាចៅហ្វាយក្រុងតាខ្មៅ ភ្ញាក់រលឹកដើម្បីកាត់បន្ថយសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវនោះឡើយ។

គំនរខ្សាច់ធ្លាក់ចេញពីរថយន្តនៃដេប៉ូខាងលើនោះ ត្រូវបានប្រជាពលរដ្ឋនិយាយថា កើតមានជារៀងរាល់ថ្ងៃ ។ ពិតណាស់វាជារឿងផលប្រយោជន៍របស់ដេប៉ូខ្សាច់ខាង លើនេះ,យ៉ាងណាក៏ដោយ អាជ្ញាធរត្រូវចាត់វិធានការដើម្បីកុំឲ្យមានបញ្ហានៅលើដងផ្លូវបែបនេះតទៅទៀត។ ប្រជាពលរដ្ឋទទូចស្នើសុំឲ្យរដ្ឋបាលខេត្តកណ្ដាល ក៏ ដូចជាស្ថាប័នមន្ទីរជំនាញ ចាត់កម្លាំងមើលដេប៉ូរខ្សាច់ជាប់គល់ស្ពានលេខ 5 លើផ្លូវលេខ 21bនោះផង។ បើរង់ចាំចំណាត់ការរបស់រដ្ឋបាលក្រុងតាខ្មៅនិងរដ្ឋបាលសង្កាត់រកាខ្ពស់ មិនរំពឹងនោះឡើយ៕

img 20260622 112456 733 img 20260622 112456 561 img 20260622 112456 414 img 20260622 112456 511 img 20260622 112456 337 img 20260622 112455 957 img 20260622 112456 441 img 20260622 112456 399 videocapture 20260622 112218 videocapture 20260622 112200 videocapture 20260622 112104 videocapture 20260622 112050 videocapture 20260622 112042 videocapture 20260622 112047

Scroll to Top