គណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុនផេស៊ីភិច 

គណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុនផេស៊ីភិច 

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាតបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការណែនាំបន្ថែមរបស់ ឯកឧត្ដម គង់ គឹមនី អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក សី ទូច ប្រធានគណៈបញ្ជាឯកភាពស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុនផេស៊ីភិច ដែលជាក្រុមហ៊ុនដីសម្បទានសេកិច្ចស្ថិតក្នុងឃុំរយ៉ ដែលមានចម្ងាយប្រហែល២៥០Km ពីទីរួមស្រុកកោះញែក។ 

ក្នុងការចុះពិនិត្យនោះដែរ មានជនបរទេសកំពុងបម្រើកាងារចំនួន២០នាក់ (ជនជាតិវៀតណាមទាំងអស់) កំពុងបម្រើការងារ ដោយមានកសារដូចជា Passports Visa និង ប័ណ្ណការងារ។ ជនជាតិវៀតណាមទាំងនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCSរបស់អធិការដ្ឋាននគរបាលស្រុក ។ ក្រុមការងាបានរៀបចំ ផែនការតាមដានដោយយកចិត្តទុកដាក់ ជាពិសេសទៅលើសកម្មភាព Scams Online៕

img 20260620 101923 759 img 20260620 101923 577 img 20260620 101923 456 img 20260620 101923 676 img 20260620 101923 670 img 20260620 101923 432 img 20260620 101923 747 img 20260620 101923 573 img 20260620 101923 211 img 20260620 101923 398

Scroll to Top