ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងការដឹកជញ្ជូនភ្ញៀវ

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដាស់តឿន និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុត នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ។

ការស្នើនេះត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការបើកបរត្រូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនត្រូវបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹងឡើយ ព្រោះអាយុជីវិតរបស់ភ្ញៀវ និងអ្នកដំណើរស្ថិតនៅលើដៃរបស់អ្នកបើកបរ។ ក្រៅពីការគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវបង្ហាញនូវឥរិយាបថសមរម្យ រួសរាយរាក់ទាក់ និងស្មោះត្រង់ ដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តកំពង់ចាមកាន់តែច្រើនឡើង។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋនាពេលកន្លងមក ហើយសង្ឃឹមយ៉ាងមុតមាំថា សមាជិកទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីលើកកម្ពស់មុខមាត់ខេត្តកំពង់ចាមបន្ថែមទៀត។

ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវមួកសុវត្ថិភាព និងថវិកាចំនួន ៥០,០០០ រៀល ជូនដល់បងប្អូនជាសមាជិកសមាគមសេវាដឹកជញ្ជូនម្នាក់ៗ ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕

img 20260612 171240 081 img 20260612 171235 809 img 20260612 171235 808 img 20260612 171235 245 img 20260612 171236 037 img 20260612 171235 495 img 20260612 171235 079 img 20260612 171235 588 img 20260612 171235 685 img 20260612 171235 734 img 20260612 171227 328 img 20260612 171227 347 img 20260612 171227 228 img 20260612 171227 311 img 20260612 171227 645 img 20260612 171227 087 img 20260612 171227 652

Scroll to Top