ដេញថ្លៃធ្វើផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់នៅឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ អ្នកចាញ់បែរជាឈ្នះ អ្នកឈ្នះសុំដកខ្លួន

ដេញថ្លៃធ្វើផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់នៅឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ អ្នកចាញ់បែរជាឈ្នះ អ្នកឈ្នះសុំដកខ្លួន

ខេត្តក្រចេះ៖ ថ្មីៗនេះមានការដាក់ឱ្យដេញថ្លៃ លើគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ដែលមានប្រវែង០.៩៥គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់ ១៥០មីលីម៉ែត្រ ក្នុងតម្លៃប៉ានស្មាន៥៧៦.៩៨៣.៦២៩ រៀល។

ជាមួយនឹងការដាក់ឱ្យដេញថ្លៃគេឃើញមានក្រុមហ៊ុនចំនួន៣ ប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជេង និងបានបើកដំណើរឃើញថា ការដេញថ្លៃនេះ គឺបានទៅលើក្រុមហ៊ុន ម៉ៅ សារ៉េត ជាអ្នកឈ្នះ ដែលបានដេញក្នុងទឹកប្រាក់ចំនួន២៧៣.០៦០.០០០រៀលដែលជាតម្លៃទឹកប្រាក់ទាបជាងក្រុមហ៊ុនពីរផ្សេងទៀត។

តែមួយសន្ទុះក្រោយមកមិនដឹងថា អាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនដេញថ្លៃទាំងនោះ មិនដឹងពួកគាត់ប្រើវិធីសាស្រ្តអ្វីនោះទេ បែរជាអ្នកឈ្នះទៅជាចាញ់ រីឯអ្នកចាញ់បែរជាឈ្នះទៅវិញ ហើយការដេញថ្លៃនេះគឺបានទៅលើក្រុមហ៊ុន ចាំង ម៉ានីម៉ិច ដែលជាអ្នកដេញថ្លៃក្នុងទឹកប្រាក់ខ្ពស់ ទៅជាអ្នកឈ្នះទៅវិញ ដែលមានតម្លៃរហូតដល់ ៣៩៨.០៥០.០០០រៀល។

ក្រុមហ៊ុន ចាំង ម៉ានីម៉ុិចនេះ គឺមានលោក សេង គឹមចាំង មានតួនាទីជាមេឃុំឆ្លូង គឺជាអ្នកឈរឈ្មោះដេញថ្លៃ៕

fb img 1780896852477 fb img 1780896854806 fb img 1780896849197 fb img 1780896846951

Scroll to Top