មានតែចៅហ្វាយស្រុកអង្គរបូរីម្នាក់ទេ ដែលអនុញ្ញាតអោយពលរដ្ឋដាក់សម្រាស់ក្នុងស្ទឹង តែក្រៅពីតំបន់អភិរក្សផ្ទុយពីផ្លូវច្បាប់!

មានតែចៅហ្វាយស្រុកអង្គរបូរីម្នាក់ទេ ដែលអនុញ្ញាតអោយពលរដ្ឋដាក់សម្រាស់ក្នុងស្ទឹង តែក្រៅពីតំបន់អភិរក្សផ្ទុយពីផ្លូវច្បាប់!

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះលោកកង អាណាន់ចៅហ្វាយស្រុកអង្គរបូរី បានដឹកនាំកំលាំងចម្រុះចុះទៅធ្វើកាបង្ក្រាប ការដាក់សម្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អភិរក្ស និងនៅតាមស្ទឹងជាច្រើនកន្លែងទៀត។ធ្វើអោយពលរដ្ឋមានការព្រួយបារម្ភ ព្រោះការស់នៅរបស់ពួកគាត់ក្រៅពីធ្វើស្រែចំការ គឺពឹងផ្អែកលើការដាក់សម្រាស់ជាមុខរបរបន្ទាប់បន្សំ។

ក្រោយដឹងថាពលរដ្ឋមានក្តីព្រួយបារម្ភ លោកកង អាណាន់ ចៅហ្វាយស្រុកខាងលើ ក៏បានអោយពលរដ្ឋដាក់សម្រាស់ធម្មតា តែត្រូវដាក់ក្រៅតំបន់អភិរក្សមេពូជត្រី ទុកសម្រាប់ពងកូន តែត្រូវបានមន្រ្តីជំនាញរដ្ឋបាលជលផលថា ការដាក់សម្រាស់មិនខុសច្បាប់ទេ តែអាជ្ញាធរមិនត្រូវអនុញ្ញាតអោយដាក់។

យោងតាមលោកសៅ កុសលនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តតាកែ វបានអោយអ្នកកាសែតដឹងថាចាប់តាំងពីលោកកង អាណាន់ ទៅកាន់តួនាទីជាចៅហ្វាយស្រុកអង្គរបូរី ឃើញថាមានការចុះផ្សាយព័ត៌មានព្រោងព្រាត វែកញែកក្នុងការដាក់សម្រាស់ទាំងក្នុងតំបន់អភិរក្ស និងក្រៅតំបន់អភិរក្ស លោកសុំធ្វើការបកស្រាយ ដោយយោងតាមព្រះរាជក្រឹតមាត្រា៣០ នៅចំនុច១០ ច្បាប់ស្ដីពីជលផលការដាក់សម្រាស់ក្នុងបឹងស្ទឹងទន្លេ គឺមិនខុសច្បាប់ទេ ខណៈណាមិនមានធាតុផ្សំដើម្បីអោយមានបទល្មើស។

លោកបញ្ជាក់ថា ការដាក់សម្រាស់គឺ ដើម្បីការពារត្រីអោយមានជម្រករស់នៅ គេចពីការនេសាទឧបករណ៍ស្របច្បាប់ តែអ្វីដែលខុសគឺកាដាក់សម្រាស់ ដើម្បីប្រមូលផ្ដុំត្រី ហើយពលរដ្ឋនាំគ្នាយកអួនរ៉ាកឆៃយ៉ា ហ៊ុំព័ទ្ធលើកសម្រាស់ចេញចាប់ត្រីនោះ ទើបជាអំពើខុសច្បាប់ការដាក់សម្រាស់១កន្លែង ប្រើពេល១ម៉ោងទៅពីម៉ោង តែការលើកសម្រាស់ចាប់ត្រីប្រើពេល១ថ្ងៃទៅពីថ្ងៃ តាមសម្រាស់តូចសម្រាស់ធំ ដូច្នេះមន្រ្តីជំនាញឬប្រធានគណៈបញ្ជាការឯកភាពស្រុក-ខេត្ត អាចធ្វើការបង្ក្រាបតាមនីតិវិធីច្បាប់។

លោកសៅ កុសលបានបញ្ជាក់ច្បាស់ៗថា ពលរដ្ឋអាចដាក់សម្រាស់បាន មិនថាក្នុងតំបន់អភិរក្សក្រៅតំបន់អភិរក្ស តែហាមលើកសម្រាស់ដោយប្រើឧបកណ៍ហ៊ុំព័ទ្ធចាប់យកត្រីជាដាច់ខាត។

ជុំវិញការវែកញែករឿងសម្រាស់នៅស្រុកអង្គរបូរី ត្រូវបានមតិរិះគន់ថា សម្រាស់ដាក់ដើម្បីហ៊ុំពទ្ធ័ចាប់ត្រី វាកើតមានយូរយារណាស់មកហើយ តែមិនដែលឃើញអាជ្ញាធរឬជំនាញជលផលចុះទៅបង្ក្រាបផងដូចពាក្យចាស់ពោលថា(ទន្សោងគោព្រៃ)៕

img 20260608 091043 900 img 20260608 091043 455 img 20260608 091043 315 img 20260608 091043 785 img 20260608 091043 445 img 20260608 091043 441 img 20260608 091043 927 img 20260608 091044 226 img 20260608 091043 871 img 20260608 091044 190

Scroll to Top