ស្ដ្រីម្នាក់អះអាងថា មេភូមិក្រាំងឡង ជាអ្នកចូលរួមយកដីចំណីផ្លូវលក់

ស្ដ្រីម្នាក់អះអាងថា មេភូមិក្រាំងឡង ជាអ្នកចូលរួមយកដីចំណីផ្លូវលក់

ខេត្តតាកែវ៖ស្ដ្រីឈ្មោះម៉ោ សុភក្រ័ រស់នៅភូមិក្រាំងឡងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានចោទលោកឃី ខ្នា មេភូមិក្រាំងឡង ជាអ្នកចូលរួមលក់ដីចំណីផ្លូវដើម្បីសាងសង់សំណង់រឹងមាំ បិតផ្លូវចូលដីកម្មសិទ្ធរបស់លោកស្រី។

តាមការអះអាងពីស្រ្តីខាងលើបានអោយដឹងថា នៅចុងឆ្នាំ២០២៥ មានការឃុបឃិតគ្នាលក់ដីចំណីផ្លូវដោយមានការដឹងឮពីសំណាក់លោកឃី ខ្នា មេភូមិក្រាំងឡង ហើយនៅដើមឆ្នាំ២០២៦នេះ អ្នកទិញដីចំណីផ្លូវបានសាងសង់សំណង់រឹងមាំ តែត្រូវបានលោកស្រីប្ដឹងទៅអាជ្ញាធរឃុំ ស្រុក តែក្រុមអាជ្ញាធរមិនបានដោះស្រាយទេ រហូតសំណង់ខាងលើសង់រួចរាល់ ទើបខាងមេឃុំជើងគួនហៅទៅសម្របសម្រួលតែអ្វីៗហួសពេលអស់ទៅហើយ។

ស្រ្តីដដែលបានបញ្ជាក់ទៀតថា អ្នកទិញដីចំណីផ្លូវឈ្មោះឌិន ជីវ័ន្ត បិតផ្លូវចូលដីលោកស្រី ដែលមានប្លង់កម្មសិទ្ធស្របច្បាប់ និងបានសង់សំណង់រឹងមាំ ដោយមិនមានអាជ្ញាធរណាចេញមុខដោះស្រាយអោយលោកស្រីនោះទេ ទោះលោកស្រីបានប្ដឹងទៅសាលាស្រុកក៏ដោយ។

ពាក់ពន្ធ័ករណីខាងលើលោកស៊ីវ ប៉េងគី មេឃុំជើងគួនបានអោយដឹងថា សំណង់ខាងលើពិតជាខុសច្បាប់មែនតែលោកគ្មានលទ្ធភាពហាមឃាត់ឡើយ តែចំពោះការទិញលក់ដីចំណីផ្លូវខាងលើ វាជាការត្រូវរ៉ូវគ្នារវាងអ្នកលក់និងអ្នកទិញ ចំពោះផ្លូវច្បាប់អ្នកលក់និងអ្នកទិញគឺប្រឈមផ្លូវច្បាប់ដូចគ្នា ចំណែកមេភូមិក្រាំងឡងដឹងឮឬក៏បានចូលរួមលក់ទិញសូមអោយច្បាប់អនុវត្តតាមនីតិវិធីចុះ។

ជុំវិញរឿងរ៉ាវខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកឃី ខ្នា មេភូមិក្រាំងឡង និងឈ្មោះឌិន ជីវ័ន្តបាននៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនងបាន។

បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា នឹងរង់ចាំការបំភ្លឺបន្ថែមពីស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ និងតុល្យភាពព័ត៌មាន៕

img 20260601 092219 940 img 20260601 092206 979 img 20260601 092257 315 img 20260601 092225 023 img 20260601 092225 350 img 20260601 092537 001 img 20260601 092541 669 img 20260601 092541 685 img 20260601 092541 934 img 20260601 092542 088 img 20260601 092542 431 img 20260601 092542 015 img 20260601 092541 929 img 20260601 092207 012

Scroll to Top