ខេត្តតាកែវ៖ ពិតជាល្បីល្បាញមិនចេះចប់មិនចេះហើយមែនលោកជា បូរិត អស់ពីរឿងលួចកាប់ដើមអាកាស្យាលោកបណ្ឌិតម៉ុង រឹទ្ធីយកលក់អស់ ឥឡូវបែរជាមកលួចកាយដីថ្មរបស់អាជ្ញាធរអប្សរា រមនីយដ្ឋានភ្នំជីសូរ្យធ្វើជាកម្មសិទ្ធថែមទៀត។
មហាជនបាននាំគ្នាលើកឡើងថា តើលោកជាបូ រិត ជានណា ហេតុអ្វីក៏មានឥទ្ធិពលខ្លាំងម៉្លេះ បានជាហ៊ានអោយគ្រឿងចក្ររបស់ឈ្មោះពូ អ៊នកាយដីថ្មរបស់អាជ្ញាធរអប្សរា ស្ថិតនៅរមនីយដ្ឋានភ្នំជីសូរ្យកសាងសំណង់ ធ្វើកម្មសិទ្ធផ្ទាល់ខ្លូន ដោយគ្មានកោតញញើតផ្លូវច្បាប់បន្តិចសោះ។
ប្រភពដដែលបានអោយដឹងទៀតថា លោកជា បូរិតបានអោយក្រុមគ្រឿងចក្រពូ អ៊ន កាយដីថ្មយកចេញពីភ្នំស្ថិតនៅចំនុចភូមិភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ដើម្បីពង្រាបអោយស្មើ ធ្វើជាដីប្លង់លំនៅដ្ឋាន និងបានជួលក្រុមជាងសំណង់ មកកសាងបណ្ដើរៗតាមផែនការដែលបានគ្រោងទុក។
ពាក់ពន្ធ័ករណីខាងលើលោកឃឹម ហ៊ុល មេឃុំស្លា បានអោយដឹងថា លោកពិតជាពិបាកនិយាយគ្នាណាស់ជាមួយលោកជា បូរិតនឹងណាស់ មិនដឹងជាលោកអាងខ្នងណានៅពីក្រោយនោះទេ រឿងកាយដីថ្មរបស់អាជ្ញាធរអប្សរាគឺលោកជា បូរិតនិងអ្នកអោយគេកាយពិតមែន ក្រោយកាយបានដីរាបស្មើហើយ ក៏មិនដឹងគេចង់សង់ស្អីទេ។
លោកមេឃុំបន្តទៀតថា លោកបានអោយលោកជា បូរិតយកឯកសារពាក់ពន្ធ័ផ្លូវច្បាប់ មកអោយអាជ្ញាធរមូលដ្ឋានបានមើល និងលោកបានងាយស្រួលបកស្រាយប្រាប់ពលរដ្ឋ ក៏ដូចអ្នកកាសែត និងអង្គកាសង្គមស៊ីវិល កុំអោយយល់ច្រឡំថា លោកជាអជ្ញាធរមូលដ្ឋានទីងមោងមិនដឹងខ្យល់អី តែរហូតមកទល់ពេលនេះលោកជា បូរិតមិនបានធ្វើតាម ថែមទាំងដើរធ្វើតាមតែអំពើចិត្ត ធ្វើអោយលោកឈឺក្បាលមាំណាស់ លោកមេឃុំបញ្ជាក់ទៀតថា ធ្វើចុះធ្វើឡើងស្រាប់តែលោកជា បូរិត រត់ចោលបាត់ រីឯកាខូចខាតតំបត់អប្សរា តើនាក់ណាចេញមុខដោះស្រាយព្រោះកន្លងមកលោកជាបូ រិត ដើរតែធ្វើនំអត់ម៉្សៅរហូតនឹង។
ជុំវិញរឿងខាងលើអ្នកយកព័ត៏មានយើង មិនអាចសុំការបំភ្លឺពីលោកកៅ វគ្គស៊ែល ចៅហ្វាយស្រុកសំរោងបានទេដោយលោកមិនហ៊ានលើកទូរសព្ទ័អ្នកកាសែត ចំណែកលោកឈូក ប៊ុនថន ប្រធានមន្ទីមន្ទីទេសចរណ៍ខេត្តតាកែវក៏លោកមិនហ៊ានលើកទូរសព្ទ័អ្នកកាសែតផងដែរ៕


