មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដាក់បទបញ្ជាពង្រឹងការបង្ក្រាប Online Scam និងបទល្មើសផ្សេងៗ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដាក់បទបញ្ជាពង្រឹងការបង្ក្រាប Online Scam និងបទល្មើសផ្សេងៗ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ទី៣ ខែឧសភា និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ លោកមេបញ្ជាការខេត្ត បានដាក់បទបញ្ជាសំខាន់ៗ ដោយផ្តោតលើការពង្រឹងវិន័យ ការទទួលខុសត្រូវ និងការអនុវត្តភារកិច្ចរបស់កងកម្លាំងឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានណែនាំឱ្យពង្រឹងកម្លាំងការពារទីតាំងស្នាក់នៅរបស់ជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបន្តចុះបង្ការ បង្ក្រាបបទល្មើសផ្សេងៗ ដូចជា គ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់។

ជាមួយគ្នានេះ កម្លាំងត្រូវបន្តល្បាតចល័តក្នុងមូលដ្ឋាន ពង្រឹងការប្រចាំការលេខ Hotline 1212 ចំនួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងពាក្យបណ្តឹងពីប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្រៅពីការងារបង្ក្រាបបទល្មើស កម្លាំងកងរាជអាវុធហត្ថតាមបណ្តាក្រុង-ស្រុក ក៏ត្រូវបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាមសាលារៀន និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទំនុកចិត្តពីប្រជាពលរដ្ឋ៕

img 20260518 180143 510 img 20260518 180143 133 img 20260518 180143 145 img 20260518 180143 570 img 20260518 180142 926

Scroll to Top