នគរបាលស្រុកបាទី ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

នគរបាលស្រុកបាទី ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

នគរបាលស្រុកបាទី ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលស្រុកបាទី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី ដោយបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ីម អ៊ូជី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅនៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

យោងតាមសមត្ថកិច្ច ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៦១ (ដ) ដដ/២០២៥ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដែលចេញដោយលោក សេង ជីវប៉ាវ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធបទល្មើស “លួចមានស្ថានទម្ងន់ទោស” ដែលបានប្រព្រឹត្តនៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

img 20260503 190310 297 img 20260503 190309 803 img 20260503 190804 745

 

Scroll to Top