ឧកញ៉ាម៉ុងរិទ្ធី៖ ករណីកាប់ដើមអាកាស្យាខ្ញុំគ្រាន់តែចង់ឲ្យមនុស្សដឹងគុណ ដឹងទោស

ឧកញ៉ាម៉ុងរិទ្ធី៖ ករណីកាប់ដើមអាកាស្យាខ្ញុំគ្រាន់តែចង់ឲ្យមនុស្សដឹងគុណ ដឹងទោស

នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា ម៉ុង រិទ្ធី បានមានប្រសាសន៍ឆ្លើយតបទៅនឹងបញ្ហា នៃការកាប់ដើមអាកាស្យា ដែលលោកបានខិតខំដាំ ជិត៦ម៉ឺនដើម នៅតំបន់ទេសចរណ៍ភ្នំជីសូរ ស្រុកសំរោង ខេត្តតាកែវនោះថា លោកគ្រាន់តែចង់ឱ្យមនុស្សចេះដឹងគុណ ទោសតែប៉ុណ្ណោះ លោកដឹងថាអ្នកណាជាអ្នកកាប់ “ប៉ុន្តែលោកមិនរករឿងអ្វីទេ”។

លោកឧកញ៉ាម៉ុងរិទ្ធីមានប្រសាសន៍ថា “ឋានៈដូចខ្ញុំទៅរករឿងអីរឿងអញ្ចឹងនោះ គ្រាន់តែចង់ឲ្យចេះដឹងគុណ ដឹងទោស។ ចុះបើដើមឈើម៉ែឪវាដាំវិញ,គេកាប់តែ១ដើម,វាឈឺចាប់ឬទេ?។ លោកឧកញ៉ាម៉ុងរិទ្ធីបានដឹងថា ដើមអាកាស្យានោះត្រូវបានកាប់យកទៅលក់។ តែយ៉ាង ណា ក៏ដោយ លោកឧកញ៉ាគ្រាន់តែចង់បាន អំពីការជូន ដំណឹងទៅអ្នកដែលខិតខំដាំនោះចំពោះការកាប់ដើមអាកាស្យានេះតែប៉ុណ្ណោះ។ លោកឧកញ៉ាបានមាន ប្រសាសន៍យ៉ាងនេះថា “បើខ្ញុំវិញ ជាការគួរសមប្រាប់ថាឥឡូវគេពង្រីកផ្លូវ(ដូច្នេះត្រូវកាប់)ប៉ុន្តែប្រហែលគេខ្លាចខ្ញុំទាមទារលុយនោះឬយ៉ាងម៉េច?”។

គួរបញ្ជាក់ថា ករណីនៃការកាប់ដើមអាកាស្យានៅជើងភ្នំជីសូរ ក្នុងស្រុកសំរោង ខេត្តតាកែវ បានទាក់ទាញការ ចាប់អារម្មណ៍មួយឈុល បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅគ្រាដែលលោកឧកញ៉ាម៉ុងរិទ្ធី បានបង្ហោះសារសម្ដែងចម្ងល់អំពីករណីនៃការកាប់ដើមអាកាស្យាដែលលោកបានខិតខំដាំចំណាយពេលជាង៣០ឆ្នាំកន្លងមកហើយនោះ។ អ្វីដែលជាការសំខាន់នោះ គឺដើមអាកាស្យាធំៗទាំងឡាយត្រូវបានកាប់ដោយមិនបានប្រាប់១ម៉ាត់ទៅអ្នកដែលខិតខំដាំនោះឡើយ។

រដ្ឋបាលស្រុកសំរោង ហាក់ដូចជាស្ងប់ស្ងាត់ចំពោះករណីនៃការកាប់ដើមអាកាស្យានេះ បើទោះបីជារាប់ទាំងលើកនេះលោកឧកញ៉ាម៉ុង រិទ្ធី បានលើកឡើង៣ដងរួចមកហើយក៏ដោយ។ នៅក្នុងរឿងនេះស្រាប់តែលិចបុរសម្នាក់ជា បូរិទ្ធ ចេញមកតបតជាមួយលោកឧកញ៉ាម៉ុងរិទ្ធីដែរថា ធម្មតាការអភិវឌ្ឍតែងតែមានការកាប់យ៉ាងដូច្នេះដើម្បីពង្រីកផ្លូវ? លោកឧកញ៉ាម៉ុងរិទ្ធីគ្រាន់តែចង់ឲ្យអ្នកកាប់ប្រាប់អ្នកខំដាំ១ម៉ាត់ផងនៅពេលដែលកាប់នោះ៕

fb img 1777600423664 img 20260427 154414 627 img 20260427 154408 864 img 20260427 154403 047 img 20260427 154419 604 fb img 1776733284277 fb img 1776733287582 img 20260420 141528 578 fb img 1776568784576 fb img 1776568808057 fb img 1776568787168 img 20260420 141515 245

Scroll to Top