ស្ដ្រីម៉េម៉ាយម្នាក់ត្រូវបានលោកជាងសំណង់ឈ្មោះប្រាក់ រិតក្បត់ទំនុកចិត្តរឿងម៉ៅសង់ផ្ទះដាច់កាន់សោចូលនៅ

ស្ដ្រីម៉េម៉ាយម្នាក់ត្រូវបានលោកជាងសំណង់ឈ្មោះប្រាក់ រិតក្បត់ទំនុកចិត្តរឿងម៉ៅសង់ផ្ទះដាច់កាន់សោចូលនៅ

ខេត្តព្រៃវែង៖ស្រ្តីម៉េម៉ាយដ៏កំសត់ម្នាក់ឈ្មោះផង់ សារ៉េមអាយុ៥៦ឆ្នាំ រស់នៅភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហួសចិត្តនិងលោកជាងសំណង់ឈ្មោះប្រាក់ រិត អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃគោល ឃុំឈ្វាង ស្រុកពញ្ញាឮ ខេត្តកណ្តាល ម៉ៅសង់កូនផ្ទះថ្មមួយអោយស្រ្តីខាងលើ ក្នុងតម្លៃ១៣០០០ដុល្លា(មួយម៉ឺនបីពាន់ដុល្លា)ដោយម្ចាស់ផ្ទះចាំតែកាន់សោចូលនៅ។

យោងតាមការរៀបរាប់ស្រ្តីម៉េម៉ាយថា មុនដំបូងជាងសំណង់ និងរូបគាត់បានស្គាល់និងរាប់អានគ្នាហើយក៏ឈានដល់ការព្រមព្រៀងគ្នា អោយសាងសង់កូនផ្ទះថ្មមួយ នៅភូមិបន្ទាបុស្ស ឃុំអន្សោង មានទទឹង៦មែត្រគុណនិង៩ម៉ែត្រ ដោយជាងឈ្មោះប្រាក់ រិត បានម៉ៅដាច់ម្ចាស់ផ្ទះចាំកាន់សោរចូលរស់នៅ ក្នុងតម្លៃ១៣០០០ដុល្លា ដោយធ្វើកុងត្រាតែចំនួនទឹកលុយនោះទេ ចំណែកប្លង់ផ្ទះជាងជាអ្នកគូរដោយខ្លូនឯង ដោយព្រមព្រៀងគ្នា ជាងសំណង់ខាងលើ ក៏ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ តែម្ដង។

ស្រ្តីម៉េម៉ាយបានបន្តទៀតថា មុនថ្ងៃចូលធ្វើ ម្ចាស់ផ្ទះបានបើកលុយអោយជាង២០០០ដុល្លាហើយ ថ្ងៃចាប់ផ្ដើមសាងសង់ម្ចាស់ផ្ទះបានបើកលុយអោយចំនួន៥០០០ដុល្លាថែមទៀត ក្នុងអំឡុងពេលការសាងសង់ផ្ទះបានប្រហែល៤០ភាគរយ មេជាងសំណង់ខាងបានបើកលុយ សរុបចំនួន១២២០០ដុល្លារដោយម្ចាស់ផ្ទះនៅខ្វះតែ៨០០ដុល្លារទៀតតែប៉ុណ្ណោះហើយមេជាងទាមទាម្ចាស់ផ្ទះសុំដកលុយថែមទៀត តែម្ចាស់ផ្ទះមិនដកអោយ មេជាងក៏ជេប្រមាតម្ចាស់ផ្ទះ រួចក៏ចាកចេញទៅបាត់ ហើយម្ចាស់ផ្ទះជាស្រ្តីម៉េម៉ាយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដ៏រដ្ឋបាលឃុំអន្សង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ក្រោយប៉ុស្ដិ៍រដ្ឋបាលទទួលពាក្យបណ្ដឹង ខាងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក៏ទាក់ទងទៅមេជាងសំណង់ខាងលើ តែមេជាងសំណង់មិនចូលខ្លូនមកដោះស្រាយទេ និងបានបោះសម្ដីថា ត្រឹមប៉ុស្ដិ៍និងសាលាឃុំនិយាយតាប៉ែៗលោកមិនទៅទេ ចាំជួបនៅតុលាការតែម្ដងទៅ។

ស្រ្តីម្ចាស់ផ្ទះបានបញ្ជាក់ទៀតថា ក្រោយពេលដែលលោកស្រីប្ដឹងហើយ មេជាងមិនចូលខ្លូន លោកស្រីបានយករូបភាពមេជាងខាងលើ ទៅផុសដោយស្នើរសុំអោយចូលខ្លូនមកទទួលខុសត្រូវ តែមេជាក៏ប្ដឹងលោកស្រីទៅសាលាឃុំអន្សោង ពីបទបរិហាកេរ្ត៍ជាសាធារណៈលោកស្រីក៏បានទទួលលិខិតអញ្ជើញពីសាលាឃុំអន្សោង អោយចូលទៅដោះស្រាយគ្នា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រោយដោះស្រាយគ្នានៅសាលាឃុំ១ថ្ងៃពេញ លោកមេជាងខាងលើ សុំអោយលោកស្រីថែមលុយ៣០០០ដុល្លាទៀត ដើម្បីសាងសង់អោយរួចរាល់ តែលោកស្រីគ្មានលុយថែមទៀតទេ ហើយក៏បានបញ្ចប់ ដោយលោកស្រីបានបញ្ចប់រឿងដោយលោកស្រីព្រមអោយជាងនោះ ឈប់ធ្វើផ្ទះគាត់តទៅទៀត ហើយមេជាងនិងលោកស្រី បានធ្វើកិច្ចសន្យាបញ្ចប់ដោយមានអាជ្ញាធរមូលដ្ឋានចូលរួមដឹងឮ។

ក្រោយបញ្ចប់រឿងរួចរាល់ ក៏ស្រាប់មានកាសែតផ្សាយថាលោកស្រីធ្វើផ្ទះមិនមានការស្នើរសុំច្បាប់ទៅវិញ ក្នុងន័យនេះលោកស្រីមិនបានស្នើសុំច្បាប់មែន ដោយសារលោកស្រីជាស្រ្តីម៉េម៉ាយមិនសូវចេះច្បាប់ទម្លាប់ ហើយម្យ៉ាងទៀតផ្ទះមានទំហំតូចនោះទេ។

ពាក់ព័ន្ធករណីខាងលើ យោងតាមមន្រ្តីជំនាញសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា រាល់សំណង់ប្រសិនបើជាងម៉ៅការសាងសង់ ដោយអោយម្ចាស់ផ្ទះចាំតែកាន់សោរចូលនៅ រឿងរត់ការច្បាប់ជាតួនាទីមេជាង ឬក្រុមហ៊ុនម៉ៅការសាងសង់ តែមេជាងសាងសង់ ឬក្រុមហ៊ុន ត្រូវមានអាជ្ញាប័ណ្ណចុះបញ្ជីការត្រឹមត្រូវស្របតាមផ្លូវច្បាប់ជាធរមាន។

យោងតាមមតិពលរដ្ឋក៏ដូចជាមហាជនបានលើកឡើងថាមេជាងប្រាក់ រិតបានផ្ដល់មេរៀនដ៏ឈឺចាប់មួយដល់ស្រ្តីម៉េម៉ាយក្រីក្រ អោយយល់ដឹងកាន់តែច្បាស់ គឺលោកស្រីបានលង់ខ្លូន អោយលុយទៅមេជាងអស់១២២០០ដុល្លារនៅខ្វះ៨០០ដុល្លារ ដូច្នេះមេជាងអាចក្រឡុកលោកស្រី ដូចជាក្រឡុកផ្លែព្រីង ចង់ប្ដឹងឬតវ៉ាក៏មិនឈ្នះលោកមេជាងនេះដែរ សូមពលរដ្ឋចង់ចាំទុកនេះជាមេរៀនជីវិត៕

20260426 103851 img 20260426 115505 040 img 20260426 115505 272 img 20260426 120541 831 img 20260426 120649 585 img 20260426 120656 769 img 20260426 120634 664 img 20260426 120630 840 img 20260426 120541 358 img 20260426 120541 278 img 20260426 120541 658 img 20260426 120541 589 img 20260426 120541 648 img 20260426 120542 087 img 20260426 120541 808 img 20260426 120541 864

Scroll to Top