លោក ម៉ៅ ស៊ីថា នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារទីទល់ ១៥គ្រួសារ នៅស្រុកសំរោង

លោក ម៉ៅ ស៊ីថា នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារទីទល់ ១៥គ្រួសារ នៅស្រុកសំរោង

ខេត្តតាកែវ ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥៦ លោក ម៉ៅ ស៊ីថា ជំនួយការសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀតបាននាំយកអំណោយមនុស្សធម៌ មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក ម៉ៅ ស៊ីថា បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងបង្ហាញពីសាមគ្គីភាព និងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការជួយគ្នាក្នុងគ្រាលំបាក។

សូមបញ្ជាក់ដែរថា សប្បុរសជនដែលបានចូលរួមចែកអំណោយនាឳកាសនេះដែរមាន៖  លោកស្រី កែវ សុខគីម, លោក គោរម្យ ដាឡា, លោក ណុប សុផាត

លោក សុត ពិសិដ្ឋ ,លោក មន បុត្រ, លោក ស្រី ម៉ៅស្រីរត្ន័ និង លោក មួង ភារត្ន័ លោក ចន្ទ ជៀប លោក មេឃុំ និងសប្បុរសជនជាច្រើនរូបទៀត។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន អង្ករ ២៥ គីឡូក្រាម មីជាតិ ១ កេះ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្ករស ១ គីឡូក្រាម អំបិល ១ គីឡូក្រាម ប៊ីចេងកន្លះគីឡូក្រាម ច្រាសដុសធ្មេញ ៦ ដើម ថ្នាំដុសធ្មេញ ១ ប្រអប់ ថ្នាំប៉ារ៉ាបញ្ចុះកំដៅ ១ បន្ទះ និងថវិកា ៨០,០០០ រៀល។

អំណោយទាំងនេះ មានគោលបំណងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត ឱ្យអាចបន្តរស់នៅដោយមានសុខុមាលភាពល្អប្រសើរឡើង៕

img 20260403 124510 322 img 20260403 124509 469 img 20260403 124509 984 img 20260403 124510 012 img 20260403 124510 240 img 20260403 124510 171 img 20260403 124510 164

img 20260403 124510 050

Scroll to Top