កិច្ចប្រជុំស្ដីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ

កិច្ចប្រជុំស្ដីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ

ខេត្តតាកែវ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តតាកែវ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្ដីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដែលបានអញ្ជើញធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសតិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអធិបតីបានផ្តល់អនុសាសន៍សំខាន់ៗ ផ្តោតលើការពង្រឹងវិន័យ ការទទួលខុសត្រូវ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ឲ្យមានប្រសិទ្ធភាពខ្ពស់ សមស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក៏ដូចជាការលើកទឹកចិត្តឲ្យមន្ត្រីរាជការបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគោរពច្បាប់វិន័យរដ្ឋបាលយ៉ាងតឹងរឹង។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានា និងដំណោះស្រាយជាក់ស្តែង ដើម្បីធានាថាការអនុវត្តការងាររដ្ឋបាលមានភាពរលូន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយភាពជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់៕

img 20260402 115844 452 img 20260402 115844 046 img 20260402 115844 059 img 20260402 115844 001 img 20260402 115844 039

Scroll to Top