កម្លាំងអាវុធហត្ថខេត្តតាកែវ បន្តល្បាត និងពង្រឹងសន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តតាកែវ បន្តល្បាត និងពង្រឹងសន្តិសុខសង្គម

ខេត្តតាកែវ ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការដឹកនាំ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តភារកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងសកម្ម។

កម្លាំងអាវុធហត្ថទាំងថ្នាក់ខេត្ត និងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ព្រមទាំងស្នាក់ការសន្តិសុខ និងគោលដៅសំខាន់ៗ បានចេញល្បាតចល័តជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសគ្រប់ប្រភេទ។ ជាមួយគ្នានេះផងដែរ កម្លាំងក៏បានចូលរួមសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមតំបន់សាលារៀន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរប្រចាំថ្ងៃ។

ជាពិសេស អាជ្ញាធរបានផ្តោតសំខាន់លើការបង្ការ និងបង្រ្កាបក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុក និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសីលធម៌សាធារណៈ។ វិធានការនេះមានគោលបំណងបង្កើនសុវត្ថិភាព សន្តិភាព និងជំរុញឱ្យសង្គមមានរបៀបរៀបរយល្អប្រសើរឡើង។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ការចុះល្បាត និងអនុវត្តវិធានការផ្សេងៗ នឹងត្រូវបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាថា ប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសមានសុវត្ថិភាព៕

img 20260401 091018 870 img 20260401 091019 636 img 20260401 091019 032 img 20260401 091018 914 img 20260401 091019 378 img 20260401 091019 137 img 20260401 091019 670 img 20260401 091018 917 img 20260401 091019 575 img 20260401 091024 168

Scroll to Top