ទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណេត១កន្លែងស្ថិតនៅផ្លូវ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាជ្ញាធរដឹងឬទេ?

ទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណេត១កន្លែងស្ថិតនៅផ្លូវ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាជ្ញាធរដឹងឬទេ?

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងអ៊ីនធឺណិតមួយកន្លែង បើកដំណើរ ការរហូតដល់យប់ជ្រៅ ហើយទាក់ទាញបានយុវជនយុវនារីខ្មែរឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងពពាក់ពពួននោះស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។ នៅពេលដែលមានអ្នកមានល្បែងតាមអ៊ីនធឺណិតចេញ-ចូលមិនឈប់យ៉ាងដូច្នេះ,ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងនេះចោទជាសំណួរថា តើលោកអធិការនគរបាលខណ្ឌដូនពេញបានដឹងដែរឬទេ?

គេសង្កេតឃើញមានកុំព្យូទ័រច្រើនគ្រឿងដាក់តម្រៀបគ្នាសម្រាប់ឲ្យយុវជន,យុវនារីក្មេង,ចាស់ប្រុស,ស្រី..ចូល លេងតាមសប្បាយរីករាយ ដោយមិនខ្វល់អំពីច្បាប់ទម្លាប់របស់ប្រទេសជាតិនោះឡើយ ស្របពេលដែលអាជ្ញាធរខណ្ឌដូនពេញ ធ្វើហាក់ដូចជាមើលមិនឃើញចំពោះទីតាំងណេត១កន្លែងនេះ។ ភាពព្រងើយកន្តើយបិតភ្នែករបស់អាជ្ញាធរខណ្ឌដូនពេញ ជាពិសេសកងកម្លាំងនគរបាល ធ្វើឲ្យពួកថៅកែណេតទាំងនេះ ហាក់ដូចជាកាន់តែបានចិត្ត នឹងផ្គើនចំពោះអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង។

ប្រជាពលរដ្ឋរស់នៅជិតខាងម្ដុំនោះប្រាប់ថា ទីតាំងល្បែងណេតមួយកន្លែងនេះ បានដំណើរការជាធម្មតា ទោះបីជាមានការប្រកាសពីអាជ្ញាធរ ចំពោះការរឹតបន្តឹងបិទល្បែង ស៊ីសងយ៉ាងណាក៏ដោយ។ អ្នកចូលលេងល្បែងស៊ីសង ណេតនៅទីនោះក៏មានទំនុកចិត្ត ដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចទៅចាប់ចងអ្វីទេ។ ដោយសារតែទំនុកចិត្តនេះហើយ ទើបទីតាំងល្បែងស៊ីសងអ៊ីនធឺណិតខាង លើនេះ អាចទាក់ទាញបានអតិថិជនជាច្រើននាក់ បន្ត កន្ទុយគ្នាចេញ-ចូលមិនឈប់ឈរនោះឡើយ។

ប្រជាពលរដ្ឋអំពាវនាវចំពោះ លោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងនគរបាលរាជធានីភ្នំពេញនិងជាពិសេសកងរាជអាវុធហត្ថ មេត្តាចុះបង្ក្រាបល្បែងតាមអ៊ីនធឺណិតនៅទីតាំងខាងលើនេះផង ពីព្រោះបើរំពឹងទៅ លើកម្លាំងអាជ្ញាធរមូលដ្ឋាន ជាពិសេសនគរបាលខណ្ឌ ដូនពេញ មើលទៅមិនអាចមានកម្លាំងនិងស្មារតីនៃការ ទទួលខុសត្រូវចុះបង្ក្រាបទីតាំងនេះបានទេ៕

videocapture 20260321 131137 videocapture 20260321 131116 videocapture 20260321 131111 videocapture 20260321 131118 videocapture 20260321 131108

Scroll to Top