កម្លាំងនគរបាលស្រុកព្រៃកប្បាស មមាញឹកផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

កម្លាំងនគរបាលស្រុកព្រៃកប្បាស មមាញឹកផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តតាកែវ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានរៀបចំកម្លាំងជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ចុះផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ថតថ្មី និងអត្តសញ្ញាណប័ណ្ណផុតសុពលភាព ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃ ក្នុងមូលដ្ឋានឃុំកំពែង នៅបរិវេណ សាលាឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាសបានឲ្យពេញចិត្តមេឌាដឹងថា កម្លាំងនគរបាលស្រុកព្រៃកប្បាសកំពុងមមាញឹក ក្នុងការចុះផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ។ ជាក់ស្ដែងនៅពេលនេះ យើងបានបញ្ចប់រួចរាល់ហើយឃុំកំពែងដែលយើងបានធ្វើនៅថ្ងៃទី 8,9,១០ ខែមីនា ហើយនៅថ្ងៃស្អែក(ទី ១១) កម្លាំងយើងកំពុងបន្តធ្វើជូនប្រជាពលរដ្ឋនៅឃុំព្រៃផ្ដៅរយៈពេលបីថ្ងៃ។

បើតាមលោកអធិការស្រុកព្រៃកប្បាស កិច្ចការងារនេះត្រូវធ្វើជូនប្រជាពលរដ្ឋគ្រប់រូប ដែលគ្រប់អាយុ ដោយមិនរើសអើងនោះឡើយ ហើយជាងនេះទៅទៀត នៅពេលធ្វើរួច ក៏ប្រគល់ជូនទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដើម្បីចែកជូនដល់លំនៅដ្ឋានពលរដ្ឋ។ លោកបានបញ្ជាក់ថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជូនប្រជាពលរដ្ឋ ឬផុតកំណត់ឲ្យបានឆាប់បំផុត៕

fb img 1773106782413 fb img 1773106793720 fb img 1773106786812 fb img 1773106784733 fb img 1773106791072 fb img 1773106788988 img 20260310 133632 388

 

Scroll to Top