លោក ហង្ស រដ្ឋា អ្នកកាសែតនៃអង្គភាពអេច អ ញូ ធីវី HR NEWS TV រងបណ្ដឹងពីមន្ត្រី២រូប នៅខេត្តកំពង់ចាម ក្នុងសំណុំរឿងតែមួយ

លោក ហង្ស រដ្ឋា អ្នកកាសែតនៃអង្គភាពអេច អ ញូ ធីវី HR NEWS TV រងបណ្ដឹងពីមន្ត្រី២រូប នៅខេត្តកំពង់ចាម ក្នុងសំណុំរឿងតែមួយ

ខេត្តកំពង់ចាម៖ អ្នកកាសែតម្នាក់ឈ្មោះហង្ស រដ្ឋា រងបណ្ដឹងពីមន្ត្រីខេត្តកំពង់ចាម២នាក់ រួមទាំងឈ្មួញ១ នាក់ទៀត សរុប៣ នាក់ ប្តឹង អ្នកសារព័ត៌មានម្នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ចាម ហើយត្រូវចូលខ្លួនបំភ្លឺនៅអយ្យការសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី១០ខែ មីនានេះតាមដើមបណ្ដឹងបីនាក់នោះ។

ដើមបណ្ដឹងមានគ្នាបីនាក់រួមមាន លោកស្រ៊ុន ម៉េងលី, ភោគ សាវុធ និង អ៊ុម វិបុល បានប្ដឹងលោកហង្ស រដ្ឋាចូលខ្លួនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ យោងតាមដីការកោះរបស់សាលាដំបូងខេត្តកំពង់ចាមឲ្យដឹងថា យើង អ៊ាង សុគន្ធតំណាងអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម កោះហៅឈ្មោះ ហង្ស រដ្ឋា ភេទ ប្រុស កើតថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាម្ចាស់គណនី ហ្វេសបុក អេច អ ញូ ធីវី HR NEWS TV ដែលមានអាសយដ្ឋាន ផ្លូវលេខ២៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលេខទូរស័ព្ទ ០៩៨ ៣៨៦ ៤៤៩, ០៧៧ ៣៤០០៥៩,០៩០ ៩២២ ២៩៩,ឱ្យចូល មកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅអាគារ “ង” បន្ទប់ “ង”។ កាលបរិច្ឆេទ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង ០០នាទី ព្រឹក។

ដើម្បីធ្វើការស្តាប់ចម្លើយ។

អំពីរឿងហេតុបរិហារកេរ្តិ៍ជាសាធារណ÷ប្រព្រឹត្តនៅតាមបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈពាក្យបណ្តឹងរបស់ឈ្មោះ ស៊្រុន 

ម៉េងលី ចុះថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ដាក់មកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

សាម៉ីខ្លួនត្រូវមកតាមដីកាកោះនេះឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងហេតុខាង លើមកជាមួយផង ប្រសិនបើមាន។

បញ្ជាក់៖ជនដែលត្រូវបានកោះហៅត្រូវមកបង្ហាញខ្លួនតាមកាលកំណត់។ អវត្តមាន និងការបដិសេធក្នុងការ បង្ហាញខ្លួនតាមដីកាកោះ អាចនាំឱ្យតំណាងអយ្យការបន្តចំណាត់ការក្នុងការស៊ើបអង្កេតបឋមតាមមាត្រា ១១៤ និងមាត្រាពាក់ព័ន្ធផ្សេងទៀតនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លោក ភោគ សាវុធ អភិបាលស្រុកកង់មាស ក្នុងនាមដើមបណ្ដឹងម្នាក់ដែរនោះមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ខែមីនានេះថា”ប្ដឹងលោកហង្ស រដ្ឋា,ដោយសាររដ្ឋបាលបំភ្លឺហើយគាត់នៅតែបង្ខូចកេរឈ្មោះយើងតាមបណ្ដាញសង្គម។ ដាក់ពាក្យបណ្ដឹង១ខែជាងមកហើយ ចូលអយ្យការអមសាលាដំបូងខេត្ត”។

លោកអភិបាលស្រុកបានបន្ថែមថា មិនមែនការសម្របសម្រួលអ្វីទេពីព្រោះរដ្ឋបាលស្រុកបានចេញសេចក្តីបំភ្លឺហើយប៉ុន្តែគាត់ថា “លិខិតបំភ្លឺរបស់រដ្ឋបាលនោះ ខ្វាក់ ភ្នែកហើយគាត់វ៉ៃយើងរហូត”។

លោក ហង្ស រដ្ឋា អ្នកកាសែតនៃអង្គភាពអេច អ ញូ ធីវី HR NEWS TV នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌាឲ្យដឹងថា លោកលើកពេលតាមដែលការកោះហៅរបស់សាលាដំបូងខេត្តកំពង់ចាម លោកនឹងដាក់ពាក្យពន្យារពេល។

លោកហង្ស រដ្ឋាបានបញ្ជាក់ថែមទៀតថា លោកនឹងប្ដឹងមន្ត្រីបីនាក់និងឈ្មួញមួយនាក់ ទៅកាន់អង្គភាពACU ក្នុងពេលឆាប់ៗនេះ រួមមាន លោកភោគ សាវុធ អភិបាលស្រុកកងមាស លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក លោកស្រីសោម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងលោកស្រ៊ុន ម៉េងលី។ លោកបានបន្តថា មន្ត្រីទាំងបីនាក់ខាងលើ គួរតែចុះទៅពិនិត្យនៅចំណុចបឹងកោះកូរដោយផ្ទាល់ ឬចាត់ជំនួយការផ្ទាល់ ផ្ទៀងផ្ទាត់ជាមួយអ្នកសារព័ត៌មានបានចេញផ្សាយ ពាក់ព័ន្ធបឹងកោះកូរ តើលោក ស្រ៊ុន ម៉េងលី បានចាក់យកបឹងពិតប្រាកដ្យមែនដែរឬទេ?បែរនាំគ្នាមកប្តឹងអ្នកសារព័ត៌មានទៅវិញ៕

img 20260310 091928 286 photo 2023 11 13 10 26 44 img 20260310 091928 070 img 20260310 091928 158 img 20260310 091227 766 img 20260310 091227 351 img 20260310 091227 602 img 20260310 091227 129 img 20260310 091226 855 img 20260310 091227 614 img 20260310 091227 065 img 20260310 091227 682 img 20260310 091227 061

Scroll to Top