អាជ្ញាធរខណ្ឌ៧ មករា ស្ងាត់ស្ងៀមចំពោះកន្លែងកត់ឆ្នោតកន្ទុយលេខយួននៅសង្កាត់អូឬស្សីទី២

អាជ្ញាធរខណ្ឌ៧ មករា ស្ងាត់ស្ងៀមចំពោះកន្លែងកត់ឆ្នោតកន្ទុយលេខយួននៅសង្កាត់អូឬស្សីទី២

រាជធានីភ្នំពេញ៖ នៅក្នុងវីដេអូឃ្លីបដែលប្រជាពលរដ្ឋផ្ញើមកគេហទំព័រពេញចិត្តមេឌា បានបង្ហាញអំពីដំណើរការនៃការកត់ឆ្នោតកន្ទុយ លេខវៀតណាមក្នុងភូមិសាស្ត្រសង្កាត់អូឫស្សីទី២ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលអ្នកកត់ឆ្នោតយួនហាក់ ដូចជាមិនខ្វល់ខ្វាយចំពោះទង្វើខុសច្បាប់របស់ខ្លួននោះឡើយ នេះបើយោងតាមប្រភពបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាន។

គេមិនដឹងថាតើអាជ្ញាធរសង្កាត់-ខណ្ឌ ខាងលើនេះបានដឹងអំពីបញ្ហាទីតាំងកត់កន្ទុយលេខយួន នៅចំណុចខាងលើនេះដែរឬយ៉ាងណានោះទេ?

បើតាមប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ថា ទីតាំងកត់កន្ទុយលេខខាងលើនេះ ដំណើរការជាយូមកហើយគ្មាននរណាបង្ក្រាបឬចាប់នោះទេ។ អ្វីដែលហួសចិត្តជាងគេនោះគឺអ្នកកត់កន្ទុយលេខ នៅអង្គុយលើផ្លូវដឿងហែមចាំទទួលម៉ូយ របស់ខ្លួនមកចាក់ ហាក់មិនខ្វល់អំពីបញ្ហាច្បាប់ទម្លាប់អ្វីឡើយ។ ប្រជាពលរដ្ឋប្រាប់ថា នៅទីតាំងខាងលើនេះដំណើរការកត់កន្ទុយលេខ គឺបើកជាចំហមិនខ្លាចញញើតសមត្ថកិច្ចអ្វីឡើយ។ អ្វីដែលពិសេសជាងនេះទៀតនោះ គឺទីតាំងនេះនៅតែប៉ុន្មានជំហានពីប៉ុស្តិ៍ពលរដ្ឋបាលនគរបាលអូឬស្សីទី 2។

ប្រជាពលរដ្ឋនៅជិតនោះបាននិយាយយ៉ាងប្រាកដប្រជាថា មិនមែនអាជ្ញាធរមិនដឹងអំពីទីតាំងកត់កន្ទុយលេខនេះទេក៏ប៉ុន្តែវាជារឿងផលប្រយោជន៍ណាមួយទើបបានជាអាជ្ញាធរសង្កាត់-ខណ្ឌមិនបង្ក្រាប។ ជាងនេះទៅទៀតទីតាំងកត់កន្ទុយលេខនេះក៏មិនមែនទើបតែដំណើរការក្នុងពេលថ្មីៗនេះឡើយ។ ផ្ទុយទៅវិញគេបានដំណើរការជាយូរណាស់មកហើយ។ ដូច្នេះអាជ្ញាធរមូលដ្ឋានសង្កាត់- ខណ្ឌពិតជាដឹងអំពីបញ្ហានេះ។

ប្រជាពលរដ្ឋនិយាយថា ហាក់ដូចជាលំបាកណាស់ក្នុងការបង្ក្រាបល្បែងឆ្នោតកន្ទុយលេខយួននេះ ពីព្រោះអាជ្ញាធរមូលដ្ឋាននៅទីតាំងខាងលើ មិនមានចេតនាក្នុងការលុបបំបាត់ល្បែងស៊ីសងនោះឡើយ។ ភាពព្រងើយ កន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ចសង្កាត់-ខណ្ឌនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងជាបានលាភសក្ការៈពី ទីតាំងកត់កន្ទុយលេខឆ្នោតយួននោះហើយបានជាព្រងើយកន្តើយមិនព្រមបង្ក្រាប។ ប្រជាពលរដ្ឋនិយាយថា មន្ត្រីជំនាញសង្កាត់និងខណ្ឌដូចតែគ្នាទេ គឺមិនខ្វល់អំពីបញ្ហាល្មើសច្បាប់នេះឡើយ៕

videocapture 20260307 162118 videocapture 20260307 162109 videocapture 20260307 162048 videocapture 20260307 162058 videocapture 20260307 161957

Scroll to Top