អ្នកសារព័ត៌មាន២៤៤នាក់ទទួលបានការបណ្តុះ បណ្តាលជំនាញ «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»

អ្នកសារព័ត៌មាន២៤៤នាក់ទទួលបានការបណ្តុះ បណ្តាលជំនាញ «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ដល់មន្ត្រីរាជការរបស់ក្រសួង តំណាងក្រសួងស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងជួយឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាននិងសោទស្សន៍ និងលើកកម្ពស់ការយល់ដឹងអំពីសីលធម៌វិជ្ជាជីវៈមានទំនួលខុសត្រូវនិងគោរពច្បាប់ ជូនដល់មន្ត្រីរាជការ ក្រសួងព័ត៌មាន មន្ត្រីបណ្តាក្រសួងស្ថាប័ន និងអ្នកសារព័ត៌មាន ដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់នូវ សណ្តាប់ធ្នាប់សារព័ត៌មាននិងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល អញ្ជើញមកពីក្រសួង ស្ថាប័ន សមាគមអ្នកសារព័ត៌មាន ១៩សមាគម អង្គភាពអ្នកសារព័ត៌មាន ចំនួន ១២១ អង្គភាព ក្នុងនោះ ៧៦នាក់ ជាចាងហ្វាង សរុបចំនួន ២៤៤នាក់។

ឯកឧត្តម ជុំ កុសល មានប្រសាសន៍លើកឡើងថា វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ធ្វើឡើងក្នុងការពង្រឹងស្ថាប័នព័ត៌មាន ឱ្យដំណើរការបានស្របតាមច្បាប់ សីលធម៌ និងទិសដៅអភិវឌ្ឍន៍ជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យព័ត៌មានគឺជាដៃគូសំខាន់ក្នុងការអភិវឌ្ឍប្រទេសមិនត្រឹមតែជាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន ប៉ុន្តៃជាកម្លាំងបង្កើតការយល់ដឹងការបង្កើតទំនុកចិត្តនិងការរក្សាស្ថិរភាពសង្គម។ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ព័ត៌មានការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមទាំងអស់ ហើយសូមចាប់យកឱកាសនេះ សហការសកម្ម ចែករំលែក បទពិសោធន៍ជាមួយគ្នា យកចិត្តទុកដាក់រៀនសូត្រពីវាគ្មិនយើងដែលប្រកបទៅដោយបទពិសោធន៍ឱ្យបានជាអតិបរមា។ ពិសេសសូមយកចំណេះដឹង និងជំនាញដែលទទួលបានក្នុងវគ្គនេះ ទៅអនុវត្តន៍ក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

fb img 1771826339337 fb img 1771826342256 fb img 1771826354811 fb img 1771826351364 fb img 1771826347809 fb img 1771826368434 fb img 1771826373842 fb img 1771826377355 fb img 1771826381750 fb img 1771826394085 fb img 1771826396093

Scroll to Top